ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ នៅតែអាចឈរលំដាប់ជួរមុខ បើទោះបីជាលោក បានរៀបការរួចទៅហើយក្តី។

យ៉ាងណាមិញ បន្ទាប់ពីរៀបការរួច បើតាមការសង្កេតរបស់មហាជន បានឲ្យឃើញថា គេកម្រនឹងឃើញតារារូបនេះ បង្ហោះរូបផ្អែមល្អែម ជាមួយភរិយា ដែលធ្វើអ្នកគាំទ្រ មួយចំនួន ស្ទើរតែភ្លេចថា លោកបានរៀបការរួចហើយ។

ដោយឡែក នាពេលម្សិលមិញនេះ ម្ចាស់បទ «ឈប់ឆ្កួតទៅ គេមិនបានស្រលាញ់យើងទេ» រូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ពេលដែលឃើញលោក បង្ហោះរូបមួយសន្លឹក កាន់ដៃជាមួយភរិយា ដោយភ្ជាប់ជាមួយCaptionថា៖ “Always with you honey” ។

ទោះជាយ៉ាងណាក្តី ការបង្ហោះរូបមួយនេះ ធ្វើឲ្យអ្នកគាំទ្ររបស់លោកមួយចំនួន លួចច្រណែនមែនទែន ពេលដែលឃើញលោក បង្ហោះរូបផ្អែមល្ហែមបែបនេះជាមួយភរិយា៕ 

លោក ឆាយ វីរៈយុទ្ធបង្ហោះ
លោក ឆាយ វីរៈយុទ្ធបង្ហោះ
រូបផ្អែមល្ហែមដែលលោក ឆាយ វីរៈយុទ្ធបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ