បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបាន នគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោយពីរកឃើញថា បានចាប់រំលោភកូនស្រី បង្កើតរបស់ថៅកែ ខ្លួន មិនបានសម្រេច ហើយរត់គេចខ្លួន ។

លោក រ៉ែម វិរះ អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះឆុង ប៉ូឡូ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិកងវ៉ា សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានមុខ របរជាកម្មករ។ រីឯនាងក្រមុំរងគ្រោះមានឈ្មោះ ត.គ.ស អាយុ១៧ឆ្នាំ ជាកូនស្រីបង្កើត របស់ថៅកែរោងម៉ាស៊ីនកិនម៉្សៅ និងជាថៅកែជនសង្ស័យ ។

លោកអធិការបានបន្តថា មុនពេលឃាត់ខ្លួនកាលពីវេលាម៉ោង១២ ថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅខណៈនាងក្រមុំ កំពុងអង្គុយឆ្លុះកញ្ចក់ លើបង់តែម្នាក់ឯង  ដោយឃើញឱកាសស្ងាត់ ព្រោះម៉ោងស្មើហ្នឹងពួកកម្មករ ផ្សេងទៀត ក៏សម្រាកបាយថ្ងៃ អស់ដែរ ជនសង្ស័យឆុង ប៉ូឡូ ក៏ឆក់បានទៅចាប់ទាញដៃនាងក្រមុំ រងគ្រោះចូល ក្នុងរោង កិនម៉្សៅ ហើយចាប់ថើបញក់ញី ហើយចាប់អោបផ្តួលទៅលើស៊ីម៉ងដ៍ សម្រាតខោអាវ ចេញអស់ សល់តែ ខោខ្លី ពេលនោះនាង បានប្រឹងរើបំរាស់តែត្រូវជនសង្ស័យទាញចូលបន្ទប់ទឹក និងចាប់ស្រាតខោ នាងចេញ ពេលនោះ ដោយអស់កម្លាំងរើនាង ក៏បានសំពះនិងអង្វករ ឲ្យជនសង្ស័យបន្ធូដៃ ព្រោះនាងថប់ដង្ហើម ពេលនោះជន សង្ស័យ ធ្វើតាមនាងក៏មានឱកាស ប្រតាយប្រតប់គ្នាជាមួយជនសង្ស័យរហូត របួសដាច់ក្បាល ជង្គង់ឆ្វេង១ កន្លែង របួសកជើងឆ្វេង១កន្លែង និងរបួសលើត្រកៀក១កន្លែង ដោយឡែកជនសង្ស័យក៏ត្រូវជនរងគ្រោះ ខាំឲ្យ មានរបួសចេញឈាម១កន្លែងលើស្មាខាងស្ដាំ ដល់បានរត់ចេញក្រៅបន្ទប់ទឹក និងទាញ ក្រម៉ារុំខ្លួនរត់ទៅបន្ទប់នាង ដើម្បីស្រែកឲ្យគេជួយ។

លោក រ៉ែម វីរ បានបន្តថា ក្រោយពីពត៌មាននេះដឹងដល់បងប្អូនសាច់ញាតិរបស់នាងរងគ្រោះ នាងក៏ ត្រូវបាន បងប្អូននាំទៅដាក់ពាក្យបណ្តឹង ទើបនគរបាលឈាន ដល់ការឃាត់ខ្លួនជនសង្ស័យ បានសម្រេចកាលពីថ្ងៃទី១១ វិច្ឆិកា ២០១២ នៅវេលាម៉ោង៧និង៥០នាទី នៅចំនុចផ្សារចំការ ក្នុងភូមិ២ សង្កាត់កំពុងស្វាយ ខណះជន សង្ស័យ កំពុងរត់គេខ្លួនបានមួយថ្ងៃ ។

ក្រោយសួនាំ ជនសង្ស័យត្រូវបាន បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]