ភ្នំពេញ៖ ជាការពិតណាស់ វាសនារបស់មនុស្សម្នាក់ៗ គឺមិនអាចកំណត់បាននោះទេ ពេលខ្លះមានភាពលំបាក កើតទុក្ខ សប្បាយរីករាយ វាជារឿងមួយដែលមិនអាចដឹងមុន តែបើនិយាយពីជីវិតរបស់មនុស្សម្នាក់ៗវិញ ក៏មិនទៀងនោះដែល ការជួបក៏មាន ការបែកបាក់ក៏អាចនឹងកើតមាន ក៏ប៉ុន្តែយើងមិនអាចដឹងថាពេលណា ឬកន្លែងណា ។

ដូច្នោះ ខ្មែរឡូត បានលើកយកនូវការសោកស្តាយចំពោះការស្លាប់របស់តារានៅក្នុងប្រទេសកម្ពុជាយើង នៅក្នុងអំឡុងឆ្នាំ២០១៧នេះ។ ដោយក្នុងនោះមានដូចជា៖ 

១) បេក្ខភាព The Voice Cambodia អ្នកនាងសាន ស្រីឡៃ ៖

អ្នកនាងសាន ស្រីឡៃ ត្រូវបានស្លាប់ដោយសារតែភ្លើងប្រច័ណ្ឌ ត្រូវបានអតីតស្វាមីបាញ់សម្លាប់ គួរឲ្យរន្ធត់នៅក្នុងកន្លែងថែរក្សាសម្ផស្សមួយកន្លែង កាលល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ រួចស្វាមីរបស់នាងបានបាញ់បញ្ចប់ជីវិតខ្លួនឯងតាមក្រោយ ដោយបានបន្សល់នូវកូនប្រុសកំព្រា២នាក់។ 

ពេលអ្នកនាងសាន ស្រីឡៃ ស្លាប់
អ្នកនាងសាន ស្រីឡៃ

២) លោកអ៊ិត សេដ្ឋា

លោកអ៊ិត សេដ្ឋា បានស្លាប់ទាំងមានការសោកស្តាយយ៉ាងខ្លាំងពីមិត្តរួមសិល្បៈ និងក្រុមគ្រួសារយ៉ាងខ្លាំង ព្រោះតែជំងឺ ធ្វើឲ្យលោកបានចាកចោលឆ្ងាយពីកូនៗ ប៉ុន្មាននាក់យ៉ាងគួរឲ្យអាណិត មិនត្រឹមតែប៉ុណ្ណោះ កូនប្រុសច្បងរបស់លោកអ៊ិត សេដ្ឋា ពិការមិនអាចដើរ ឬក្រោកឈរបាន ដោយបានតែអង្គុយយំនៅលើរទេះរុញ ទាំងដែលឪពុកដែលធ្លាប់មើលថែ ត្រូវចាកឆ្ងាយរហូត។ 

លោកអ៊ិត សេដ្ឋា
កូនលោកអ៊ិត សេដ្ឋា

៣) លោកយាយចាន់ ស៊ីផាន់

តារាសម្តែងជើងចាស់ លោក ចាន់ ស៊ីផាន់ បានស្លាប់ដោយសារតែមានជំងឺប្រចាំកាយ ដែលលោកមិនអាចទ្រទ្រង់រួច បូករួមជាមួយនឹងភាពទ្រុឌទ្រោម ចាស់ជរារបស់លោកយាយផងនោះ គួរបញ្ជាក់ផងដែរថា លោកយាយបានស្លាប់នៅ អាយុ៩៣ឆ្នាំ កាលពីល្ងាចថ្ងៃទី១១ វិច្ឆិកា នៅវេលាម៉ោង៤រសៀល នៅគេហដ្ឋានរបស់លោកយាយផ្ទាល់។ 

លោកយាយចាន់ ស៊ីផាន់
លោកយាយចាន់ ស៊ីផាន់ នៅពេលដែលគាត់ស្លាប់

៤) តារាសម្តែង កែវ សូរិយា

អតីតតារាសម្តែងរូបនេះ ត្រូវបានស្លាប់ថ្ងៃទី ២២ តុលា ឆ្នាំ២០១៧ ដោយបានយកក្រមាចង.ក ធ្វើអត្តឃាត នៅធ្នឹមបង្អួចក្នុងបន្ទប់។ មូលហេតុ ដោយសារតែខឹងប្តីជាមន្រ្តីយោធា ប្តឹងលែងលះ ព្រោះតែការរស់នៅមិនចុះសម្រុងនឹងគ្នា អ្នកនាង ក៏បានបញ្ចប់ជីវិតខ្លួនឯងតាមវិធីមួយនេះ និងបានបន្សល់ទុកនូវកូនប្រុសម្នាក់ ជាតំណក់ឈាមរួមគ្នាជាមួយប្ដី។ 

តារាសម្តែង កែវ សូរិយា
តារាសម្តែង កែវ សូរិយា នៅពេលដែលស្លាប់

៥) សិល្បករចាប៉ីដងវែង លោកតា សួន សាន

លោកតា សួន សាន បានស្លាប់ដោយសារតែជំងឺ ជាមួយនឹងភាពកម្សត់បំផុត ដោយនៅពេលដែលលោកស្លាប់ ការរៀបចំបុណ្យសព មិនបាន សមរម្យ ព្រោះខាងគ្រួសារលោកតា គ្មានថវិកាគ្រប់គ្រាន់ សម្រាប់ចាត់ចែងពិធីបុណ្យសព សូម្បីតែប្រាក់ទិញក្តារមឈូសដាក់សាកសពក៏មិនចង់មានផងនោះ។ 

សិល្បករចាប៉ីដងវែង លោកតា សួន សាន
សិល្បករចាប៉ីដងវែង លោកតា សួន សាន នៅពេលដែលស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ