កាលពីព្រឹកមិញនេះ ខ្មែរឡូតធ្លាប់បានចុះផ្សាយម្ដងរួមមកហើយ ពី តារាចម្រៀង Gangnam Style មានអ្នកគាំទ្រ ជាង ២៣០,០០០នាក់ ក្នុងរយៈពេលខ្លី ក្នុងWeibo ដែលនិយាយពីគេហទំព័រថ្មី របស់លោក PSY ដែលទើបតែបានបង្កើត ពីរទៅបីថ្ងៃប៉ុណ្ណោះ តែទទួលបានអ្នកគាំទ្រ ចំនួន ២៣០,០០០នាក់ ហើយនេះជាចំនួនអ្នកគាំទ្រ ដែលមិនធ្លាប់មានពីមុនសោះ។

យ៉ាងណាមិញ ពេលនេះយោងទៅតាមព័ត៌មាន ពីគេហទំព័រប៉េកាំងបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែនេះ លោក PSY បានចុះឈ្មោះចូលក្នុងកំណត់ត្រា ឯកក្តកម្មពិភពលោក នៅចក្រភពអង់គ្លេស ដែលគាត់ទទួលបានអ្នកមើលចំនួន ៧០៦លានដង និងអ្នកដែលចូលចិត្ត បទGangnam Style របស់គាត់មានចំនួន ៥លាន Like ដែលជាឯកត្តកម្មដំបូងបំផុតរបស់ គេហទំព័រ YouTube។

ដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]