តន្ត្រីទេសចរណ៍ ‘Secret Time’ នៅជប៉ុន របស់ក្រុមចម្រៀងកូរ៉េខាងត្បូង SECRET បានឆក់យកចិត្ត ប្រិយមិត្តជប៉ុន ព្រោះតែ ក្បាច់រាំស្តាយ Beyonce ។

តាមព័ត៌មាន ពីកាសែតកូរ៉េ  Allkpop បានឲ្យដឹងនៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១២នេះថា តន្ត្រីទេសចរណ៍របស់ SECRET ដែលបានធ្វើឡើង កាលពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមីនា នៅ អូសាកា ណាហ្គោយ៉ា និងតូក្យូ នេះ បានឆក់យកបេះដូង របស់ប្រិយមិត្តស្ទើរទូទាំងប្រទេសជប៉ុន ហើយក៏ជាជោគជ័យដ៏ធំធេង របស់តារាចម្រៀងក្រុមនេះផងដែរ ។

ក្នុងពេលសម្តែង SECRET បានបង្ហាញចម្រៀងរបស់ខ្លួន រហូតដល់ជិត ២០បទ ហើយជាមួយគ្នានេះដែរ ទេពកោសល្យ សម្តែងរបស់សមាជិកទាំងអស់ បានធ្វើឲ្យ អ្នកទស្សនា មានចំណាប់អារម្មណ៍ជាខ្លាំង មិនតែ ប៉ុណ្ណោះ អ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលនោះគឺកញ្ញា Hyosung ដែលជាប្រធានក្រុម បានស្រកទម្ងន់ រហូតដល់ ៥ គីឡូ សម្រាប់ការសម្តែង បីថ្ងៃ ដោយសារតែក្បាច់រាំ របស់នាង មិនខុសអ្វីទៅនឹងតារាចម្រៀង ដ៏ល្បីល្បាញអាមេរិកាំង Beyonce ហើយ Hyosung ក៏ត្រូបានប្រិយមិត្តជប៉ុន ឲ្យ ឈ្មោះថា “Beyonce កូរ៉េខាងត្បូង ” ។

ដោយតន្ត្រីទេសចរណ៍ លើកដំបូងរបស់ខ្លួន ទទួលបានជោគជ័យយ៉ាងដូចច្នេះ SECRET សង្ឃឹមថា ពួកគេនឹងទទួលបាន ភាពល្បីល្បាញ មិនចាញ់ តារាចម្រៀងដទៃ ទៀត នៅកូរ៉េខាងត្បូងឡើយ ៕

ប្រែសម្រួល ៖ ទូច សុខលីដា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]