ភ្នំពេញ៖ បច្ចុប្បន្នវិស័យភាពយន្តខ្មែរយើង កំពុងមានការរីកដុះដាល ដូចផ្សិត។ នៅក្នុងនោះផងដែរ យើងឃើញមានតារាសម្តែងស្រីល្បីៗជាច្រើនរូប ក៏មានភាពល្បីល្បាញយ៉ាងខ្លាំង ដោយទទួលបាននូវការពេញនិយម និងប្រជាប្រិយភាពខ្លាំងជាងគេ ក្នុងចំណោមតារាសម្តែងស្រីឯទៀត។ ជាក់ស្តែងរូបមានដូចជា៖

១) តារាសម្តែងស្រី សុខ សោម៉ាវត្តី៖ ធ្លាប់បានទទួលពានរង្វាន់ជាតារាស្រីដែលថតរឿងបានច្រើន (ជាពិសេសរឿងដុំ) និងមានប្រជាប្រិយភាពខ្លាំងជាងគេ កាលពីឆ្នាំ២១០៦កន្លងទៅ ហើយមកដល់ឆ្នាំនេះអ្នកនាង សុខ សោម៉ាវត្តី ក៏នៅតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជនដែរ ដោយមិនទាន់ឃើញមានតារាស្រីរូបណាអាចមកផ្តួលនាងបានឡើយទេ។ 

តារាសម្តែងស្រី សុខ សោម៉ាវត្តី

២) តារាសម្តែងស្រី ឌុច លីដា៖ មានភាពលេចធ្លោយ៉ាងខ្លាំងនៅក្នុងការសម្តែងភាពយន្តនានា ទាំងរឿងភាគទូរទស្សន៍ និងរឿងដុំជាដើម ដូចជារឿង «នារីវេទមន្ត» រឿង «ចៅពស់កេងកង» ជាដើម។ ក្នុងនោះផងដែរ គេឃើញប្រជាប្រិយភាពរបស់តារាស្រីរូបនេះ បានហក់ឡើងយ៉ាងខ្ពស់នៅក្នុងការថត MV ចម្រៀងថ្មីរបស់លោក អែនឌី ក្នុងឈុតស្រើបស្រាល។ 

តារាសម្តែងស្រី ឌុច លីដា
តារាសម្តែងស្រី ឌុច លីដា ក្នុងរឿង «ចៅពស់កេងកង»

៣) តារាសម្តែងកញ្ញា ម៉ាក សែនសូនីតា៖ ជាតារាស្រីមួយដួងដែលមានវ័យក្មេង និងមានសម្រស់ស្រស់ស្អាត បានទាក់ទាញអារម្មណ៍អ្នកគាំទ្រជាច្រើន ឱ្យចង់មើលការសម្តែងរបស់នាងជាបន្តបន្ទាប់យ៉ាងខ្លាំង។ ជាញឹកញាប់ តារាស្រីរូបនេះ តែងចេញសម្តែងខ្សែភាពយន្តជាច្រើនរឿង ដោយទទួលបាននូវការគាំទ្រសន្ធឹកសន្ធាប់ និងបានក្លាយជាតារាមួយដួង ដែលសម្បូរប្រជាប្រិយភាពជាងគេ។ 

តារាសម្តែងស្រី ម៉ាក សែនសូនីតា
តារាសម្តែងស្រី ម៉ាក សែនសូនីតា

៤) តារាសម្តែងស្រីវ័យក្មេង សាឡាត់ ស្រីឡាង៖ ក្រៅពីមានសម្រស់ស្រស់ស្អាត តារាស្រីរូបនេះថែមទាំងមានសមត្ថភាពនៅក្នុងការសម្តែងយ៉ាងល្អ ជាពិសេសគឺចេះលេងកំប្លែង គួរឱ្យស្រលាញ់។ នេះជាហេតុដែលធ្វើឱ្យតារាសម្តែងស្រីរូបនេះ ទទួលបាននូវភាពលេចធ្លោយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០១៧ ។ 

តារាសម្តែងស្រី សាឡាត់ ស្រីឡាង
តារាសម្តែងស្រី សាឡាត់ ស្រីឡាង

៥) តារាសម្តែងកញ្ញា ស៊ីន យូប៊ីន៖ ក្រោយតស៊ូក្នុងវិស័យសិល្បៈភាពយន្តអស់រយៈពេល៣ឆ្នាំកន្លងមក តារាស្រីរូបនេះ ក៏ទទួលបាននូវពានរង្វាន់តារាសម្តែងស្រីឆ្នើមជាងគេប្រចាំឆ្នាំ២០១៧នេះ ដោយសារទេពកោសល្យរបស់ខ្លួន។ 

តារាសម្តែងស្រី ស៊ីន យូប៊ីន
តារាសម្តែងស្រី ស៊ីន យូប៊ីន នៅក្នុងរឿង

៦) តារាសម្តែងស្រី ភិន សុដាលីស៖ បានប្រឡូកខ្លួននៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ នៅក្នុងនោះដែរ អ្នកនាង ភិន សុដាលីស បានទទួលនូវប្រជាប្រិយ និងមានភាពលេចធ្លោគួរឱ្យកត់សម្គាល់។ ជាក់ស្តែងតារាស្រីរូបនេះបានសម្តែងនៅក្នុងខ្សែភាពយន្តបន្តបន្ទាប់គ្នាជាច្រើនរឿងដូចជា «ម្ចាស់បំណុល» «មន្តស្នេហ៍លេខា» «ណូលីណូឡា» និងរឿង «ផ្លូវមរណៈ» ជាដើម។  

តារាសម្តែងស្រី ភិន សុដាលីស
អ្នកនាង ភិន សុដាលីស នៅក្នុងរឿងណូលីណូឡា

៧) តារាសម្តែង មាន សូនីតា៖ ទោះបីជាមិនសូវបានថតខ្សែភាពយន្តច្រើនរឿង ដូចតារាស្រីដទៃៗទៀតយ៉ាងណាក៏ដោយ ប៉ុន្តែកញ្ញា មាន សូនីតា ពិតជាមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងចិត្តទស្សនិកជន ជាពិសេសគឺមិត្តៗយុវវ័យ ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន ព្រមទាំងភាពគួរឱ្យស្រលាញ់យ៉ាងខ្លាំង៕

តារាសម្តែង មាន សូនីតា
សម្រស់តារាសម្តែង មាន សូនីតា ជាមួយធម្មជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា