កូរ៉េខាងត្បូង៖ រឿងរ៉ាវដ៏មិនគួរឲ្យជឿ ដែលបានកើតឡើងទៅលើ តារាចម្រៀងដ៏ល្បី ប្រចាំប្រទេសកូរ៉េ លោក Jongyhun បានធ្វើអត្តឃាតខ្លួនឯង កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។ ក្នុងនោះផងដែរ អ្នកគាំទ្រ និងតារារួមផលិតកម្មជាច្រើន មានភាពក្រៀមក្រំយ៉ាងខ្លាំង ពេលដែលពូកគេ បានបាត់បង់តារាចម្រៀងដ៏ឆ្នើមមួយរូបនេះ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ដោយផ្អែកទៅលើ គណនីអ៊ីនស្តាក្រាមរបស់ តារាចម្រៀងស្រីដ៏ល្បីក្នុងក្រុម Girls’ Generation កញ្ញា Taeyeon បានបង្ហោះសារខូចចិត្ត និងរៀបរាប់រឿងសោកស្តាយមួយចំនួន ផ្ញើទៅ Jongyhun ក្រោយពីរូបគេបានលាចាកលោកនេះថា៖ “នេះគឺជាអ្នក ហើយគ្មានអ្នកណាអាចនឹងឈប់ស្រលាញ់អ្នកបានទេ ព្រោះថាអ្នកគឺជាមនុស្សរបស់អ្នកគាំទ្រ ។ ខ្ញុំស្រលាញ់អ្នក ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ ។ ខ្ញុំចង់អង្អែលស្មាអ្នកពីក្រោយ ហើយឱបអ្នកជាលើកចុងក្រោយ។ ខ្ញុំមិនបានធ្វើរឿងបែបនេះពីមុនមកទេ ប៉ុន្តែខ្ញុំស្អប់ខ្លួនឯងណាស់ ដែលធ្វើឲ្យបាត់បង់ឱកាសនេះ ហើយពេលនេះខ្ញុំសោកស្តាយខ្លាំងណាស់ ។ Jonghyun របស់ខ្ញុំអើយ ឲ្យខ្ញុំសុំទោស។ ខ្ញុំមានអារម្មណ៍ថា បើសិនជាខ្ញុំហៅអ្នកពេលនេះ អ្នកនឹងងាកមកឆ្លើយតបមកវិញថា “អឺម!” ក្នុងសម្លេងដ៏ធំរបស់អ្នក។ ខ្ញុំនឹកអ្នកខ្លាំងណាស់។ ខ្ញុំសុំទោសដែលមិនបានផ្តល់ភាពកក់ក្តៅ ឲ្យអ្នកគ្រប់គ្រាន់ ខ្ញុំសុំទោស ខ្ញុំស្រលាញ់អ្នក ហើយក៏អរគុណដូចគ្នា។ ខ្ញុំនៅចាំពេលដែលអ្នក ប្រាប់ខ្ញុំថាអ្នកបានសរសេរបទ “Lonely” ជាមួយខ្ញុំក្នុងចិត្ត។ ពួកយើងស្រដៀងគ្នាណាស់ ហើយពួកយើងក៏យល់ពីគ្នាច្រើនដូចគ្នា ។ អ្នកជាតារាចម្រៀងម្នាក់ ដែលអស្ចារ្យ និងពិសេសតែមួយគត់ Kim Jonghyun ខ្ញុំនឹកអ្នកខ្លាំងណាស់ ខ្ញុំចង់កាន់ដៃអ្នកនៅពេលនេះ។ អ្នកល្អខ្លាំងណាស់ Jonghyun ហើយខ្ញុំប្រាកដក្នុងចិត្តថា អ្នកនឹងមិនឯកានោះទេនៅពេលនេះ”។

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាង Taeyeon និង Jongyhun គឺជាមិត្តជិតស្និទ្ធនឹងគ្នា តាំងពីពួកគេទើប តែលេចមុខនៅក្នុងសិល្បៈលើកដំបូងមកម្ល៉េះ ហើយពួកគេក៏ធ្លាប់មាន បទចម្រៀងដែលច្រៀងរួមគ្នា មានចំណងជើងថា “Lonely” ដែលទើបចេញកាល ខែមេសា ក្នុងឆ្នាំនេះផងដែរ៕ 

Taeyeon និង Jonghyun
Jonghyun
សារដែលTaeyeonបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]