ភ្នំពេញ៖ មួយរយៈពេលនេះ តារាកំប្លែងវ័យក្មេងនីឡា មានការសង្ស័យជាមួយនឹងបុរសម្នាក់ថាលួចមានស្នេហានឹងគ្នា ខណៈដែលខ្លួនកំពុងតែមានគូដណ្តឹងនោះ ក្រោយមកនាង ក៏បានធ្វើការបកស្រាយថាគ្រាន់តែជាមិត្តនឹងគ្នា។

តារាកំប្លែងវ័យក្មេងនីឡា មានការសង្ស័យជាមួយនឹងបុរសម្នាក់ថាលួចមានស្នេហានឹងគ្នា

ស្របពេលជាមួយគ្នានេះ នីឡា ក៏បានបកស្រាយថា នាងនឹងគូដណ្តឹងបានចែកផ្លូវគ្នាយូរមកហើយ គឺដោយសារតែមានមិនយល់ចិត្តគ្នា និងមិនសូវខ្វល់ខ្វាយពីគ្នាថែមទាំងពោលពាក្យថា «បែកគ្នាយូរហើយ» នេះបើតាមសម្តីការLive វីដេអូរបស់នីឡា កាលពីម្សិលមិញនេះ។

មិនបានប៉ុន្មានផង គូដណ្តឹងតារាកំប្លែងរូបស្រស់នេះ ក៏បានបញ្ចេញសារមួយ ហាក់ដូចជាមិនសប្បាយចិត្ត ខណៈពេលដែលមានរឿងបែបនេះ ដោយក្នុងនោះលោកបានលើកឡើងថា៖ « ធ្វើអ្វីៗគ្រប់យ៉ាងមិនដែលត្អូញត្អែរថាលំបាកគឺដើម្បី.......លទ្ធផលបានត្រឹមកកឈាម ។ ហត់នឿយពេកហើយល្មមដល់ពេលត្រូវតបស្នងចំពោះខ្លួនឯងវិញម្តង»៕

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ?

គូដណ្តឹងរបស់នីឡា
នីឡា និងគូដណ្តឹង
នីឡា និងគូដណ្តឹង
នីឡា និងគូដណ្តឹង
តារាកំប្លែងនីឡា
តារាកំប្លែងនីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា