ភ្នំពេញ៖ តារាសម្តែង និងជាតារាម៉ូដែល កញ្ញា សូដា នីតា មួយរយៈចុងក្រោយនេះ នាងហាក់មានសន្ទុះប្រជាប្រិយភាព គួរឲ្យកត់សម្គាល់ ដោយសារតែនាង បានគ្រងតំណែង ជាតួសំខាន់ម្នាក់ នៅក្នុងរឿងភាគសម្រាប់ផលិតកម្មធំមួយ នៅក្នុងប្រទេសកម្ពុជា។

ក្នុងនោះផងដែរ ទន្ទឹមនឹងប្រជាប្រិយភាពរបស់កញ្ញា បើងាកមកមើលសម្រស់របស់នាងវិញ ក៏មិនធម្មតានោះដែរ បើទោះបីជាវ័យរបស់នាងកាន់តែរំកិល តែសម្រស់របស់តារារូបនេះ នៅតែស្រស់ស្អាតដដែល។

ដោយឡែក នាពេលប៉ុន្មានថ្ងៃមុននេះ មានផេកហ្វេសប៊ុកមួយ បានបង្ហោះរូបជាច្រើនសន្លឹក របស់កញ្ញា សូដា នីតា ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន ចាប់អារម្មណ៍នោះ គឺទម្រង់មុខរបស់នាង ហាក់មានការប្រែប្រួល តូចខុសពីធម្មតា បើមើលមួយភ្លែត សឹងតែមើលមិនស្គាល់ថាជានាងទៅហើយ។

យ៉ាងណាមិញ ចំពោះចម្ងល់មួយនេះ ខ្មែរឡូត មិនទាន់ដឹងច្បាស់អំពីមូលហេតុដែល បណ្តាលឲ្យ មុខរបស់នាងមានការប្រែប្រួលបែបនេះនោះទេ។ បើសិនមានការបកស្រាយ យ៉ាងជាក់លាក់នូវរឿងមួយនេះពីសាមីខ្លួន ខ្មែរឡូត នឹងបញ្ជាក់នាពេលក្រោយទៀត៕ 

រូបដែលទម្រង់មុខ សូដា នីតា តូចប្លែកជាងមុន
រូបដែលទម្រង់មុខ សូដា នីតា តូចប្លែកជាងមុន
រូបដែលទម្រង់មុខ សូដា នីតា តូចប្លែកជាងមុន
រូបដែលទម្រង់មុខ សូដា នីតា តូចប្លែកជាងមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា