ចិន៖ នៅពេលនរណាម្នាក់ រម្លឹកអំពីរថយន្តអេឡិចត្រូនិក ភាគច្រើនយើងតែងតែនឹកឃើញដល់ក្រុមហ៊ុន Tesla មុនគេតែម្តង ព្រោះក្រុមហ៊ុនផលិតរថយន្តមួយនេះ បានឈានមុខគេនៅក្នុងវិស័យផលិតឡានអគ្គិសនី។
ទោះបីជាយ៉ាងណា ក្នុងពេលនេះវិញ NIO ដែលជាក្រុមហ៊ុនមកពីប្រទេសចិន បានចូលខ្លួនមកវាយលុកទីផ្សាររបស់ក្រុមហ៊ុន Tesla ដែរហើយ។ ក្រុមហ៊ុន NIO ទើបតែបានបង្ហាញរថយន្ត ES8 ដែលជាឡានអេឡិចត្រូនិកម៉ូដែលថ្មីរបស់ខ្លួន ហើយរថយន្តម៉ាកនេះ មានតម្លៃថោកជាងរថយន្តម៉ូដែល X របស់ក្រុមហ៊ុន Tesla ស្ទើរតែពាក់កណ្តាលផងដែរ។ រថយន្តអគ្គិសនី ES8 មានតម្លៃត្រឹមតែជាង ៦៧ ០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា រថយន្ត ES8 អាចបង្កើនល្បឿនដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើថេរវេលាត្រឹម៤វិនាទី ហើយរថយន្តម៉ូដែលនេះ ក៏មានល្បឿនអតិបរមាប្រមាណជាង ៣៥៥គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]