ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមចុះត្រជាក់ខ្លាំង នៅទីក្រុងភ្នំពេញ។

យ៉ាងណាមិញ ស្របពេលអាកាសធាតុ មានការប្រែប្រួលខ្លាំងបែបនេះ ចំពោះសុខភាពរបស់យើងគ្រប់គ្នា ក៏មានការប្រែប្រួលទៅតាមនោះដូចគ្នា ។

ដោយឡែក បើក្រឡេកមក តារាសម្តែង និងពិធីការិនី អ្នកនាង សុខ សោម៉ាវត្តីវិញ រយៈពេលប៉ុន្មានថ្ងៃនេះ ក៏ធ្វើឲ្យនាងធ្លាក់ខ្លួនឈឺ មិនតិចនោះដែរ នេះបើផ្អែកទៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់នាងបានបង្ហោះកាលពីប៉ុន្មាននាទីមុន ដោយបានសរសេរថា៖ “មេឃត្រជាក់ចឹងវាល្អហើយសម្រាប់អ្នកអត់ឈឺ តែខ្ញុំរងារញាក់៣ថ្ងៃហើយ ផ្ដាសាយ ហឹងត្រចៀក ឈាមច្រមុះ ហៀរសំបោរចេញឈាម ឈឺក្បាលចង់បែក ។ បើមេឃប្រណីខ្លះក៏ល្អ” ។

ទោះជាយ៉ាងណាក្តី អាកាសធាតុបែបនេះ បើសម្រាប់មនុស្សធម្មតា គឺល្អបំផុត តែបើសម្រាប់មនុស្សដែលឈឺវិញ គឺនឹងមិនងាយជាសះស្បើយនោះទេ ហើយថែមទាំងឈឺធ្ងន់ដូចអ្នកនាង សុខ សោម៉ាវត្តី៕ 

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សារដែលសុខ សោម៉ាវត្តី បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី