ភ្នំពេញ៖ ព័ត៌មានដ៏រសើប ដែលកំពុងជាប្រធានបទក្ដៅ ដែលគេយកមកនិយាយ ពាសពេញបណ្ដាញសង្គម ពាក់ព័ន្ធនឹងរឿង តារាកំប្លែង វ័យក្មេងកញ្ញា នីឡា បានបែកគ្នា និងគូដណ្ដឹង។

ជាក់ស្ដែង រឿងនេះត្រូវបានគេសង្ស័យជាយូរមកហើយ បន្ទាប់ពីទំនាក់ទំនងអ្នកពីរ ទាំងលែងផ្អែមល្ហែម ដូចមុន តែវានេះក៏ស្ងប់ទៅវិញ ក្រោយលោកតា វ៉ិចទ័រ ដែលជាឪពុកបង្កើត នីឡា បានបកស្រាយថាជាការយល់ច្រឡំ កូនៗទាំងពីរ នៅតែល្អជាមួយធម្មតានោះទេ។

ប៉ុន្តែ កាលពីថ្ងៃមិញ កូនស្រីសំណព្វចិត្ត របស់អ្នកដឹកនាំក្រុមកំប្លែងនាយ ពាក់មី រូបនេះ បែរជាប្រកាសក្ដែងៗ ក្នុងហ្វេសប៊ុកថា ខ្លួននិងគូដណ្ដឹងបានបែកគ្នា ដាច់ស្រេចហើយ ។ ស្របពេលមុននេះបន្តិច លោកតា វ៉ិចទ័រ ក៏បានបង្ហោះសារយ៉ាងវែងអន្លាយ អត្ថន័យផ្លែផ្កា ហាក់ចង់បញ្ជាក់ថា ខ្លួនលែងខ្វល់ ចំពោះរឿងមួយចំនួន ។

ក្នុងនោះក៏មាន អ្នកខ្លះគិតថា ប្រហែលជាលោក លែងចង់ខ្វល់ពីរឿងផ្ទាល់របស់កូនស្រី ព្រោះមិនដែល សុខៗអ្នកដឹកនាំល្បី រូបនេះបញ្ចេញសារប្លែកបែបនេះ នោះទេ។

យ៉ាងណាមិញ ក្នុងអត្ថន័យសារ ក៏មិនបានបង្ហាញច្បាស់ថា លោក ចង់និយាយឲ្យអ្នកណាឲ្យប្រាកដនោះដែរ  ដូច្នេះមានតែសាមីខ្លួនម្នាក់ ប៉ុណ្ណោះដែលអាចបកស្រាយច្បាស់ពីរឿងនេះ បាន៕  

តារាកំប្លែង កញ្ញា នីឡា
តារាកំប្លែង កញ្ញា នីឡានិង ឪពុករបស់នាង
តារាកំប្លែង កញ្ញា នីឡានិង ឪពុករបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា