ភ្នំពេញ៖ តារាសម្តែង កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា កំពុងតែទាញបាន ប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្រយ៉ាងច្រើន ដោយសាររូបសម្រស់ដ៏ស្រស់ស្អាត និងសមត្ថភាពនៃការសម្តែង របស់នាង។

ថ្មីៗនេះឃើញថា នាងក្រៅពីការងារសិល្បៈ កំពុងតែមមាញឹកជាមួយការបើកមុខជំនួញ រកស៊ីផ្ទាល់ខ្លួនថែមទៀតផង។ អ្វីដែលគួរឲ្យច្រណែនតារាស្រីរូបនេះ គឺថាគ្រប់ពេល មិនថានាងចង់ញាុំអីទេ បានដូចចិត្តតែម្ដង ព្រោះមានអ្នកចាំយកចិត្តនាងជានិច្ច។

ជាក់ស្ដែង ដូចបានឃើញស្រាប់ នាងបានបង្ហោះរូបមួយសន្លឹកក្នុងគណនីអុីនស្តាក្រាមកាលពីប៉ុន្មាននាទីមុននេះ ជាមួយនំដែលនាងចង់ញាុំក្នុងដៃ​ ដែលនំនេះ ទម្រាំបានញ៉ាំ អាចនិយាយបានថា ត្រូវចាំទៅដល់១ ទៅ២ ម៉ោង ឯណោះ តែសម្រាប់ស្រីស្អាត ដូចជា តូតា មិនចាំបាច់ ទៅឈរតម្រង់ជួរដូចជាគេនោះទេ ដោយសារតែ មានអ្នកពិសេស ទៅទិញឲ្យ និងហ៊ានធ្វើគ្រប់យ៉ាងដើម្បីនាង៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

កញ្ញា ម៉ាក សែនសូនីតា
កញ្ញា ម៉ាក សែនសូនីតា
កញ្ញា ម៉ាក សែនសូនីតា
កញ្ញា ម៉ាក សែនសូនីតា បង្ហោះសារអរគុណអ្នកយកចិត្តទុកដាក់ ជាមួយនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា