ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានដំណឹងលេចឮថា តារាកំប្លែងកញ្ញា វ៉ាន នីឡា នៅទូរទស្សន៍ស៊ីធីអិន កំពុងមានមានទំនាក់ទំនងស្នេហាថ្មី ជាមួយនឹងបុរសម្នាក់ ដោយចោលគូដណ្តឹង។

នារសៀលនេះតារាកំប្លែងកញ្ញា វ៉ាន នីឡា ក៏បាន Live វីដេអូ នៅលើហ្វេសប៊ុក និយាយពីទំនាក់ទំនងរវាងខ្លួន និងបុរសម្នាក់នោះ ដែលគេល្បីថាជាគូស្នេហ៍ថ្មីរបស់នាង កាលពីពេលកន្លងទៅ។

ដោយនៅក្នុងការ Live វីដេអូរបស់តារាកំប្លែង វ៉ាន់ នីឡា នាងបាននិយាយថា នាងគ្មានទំនាក់ទំនងអ្វីជាមួយបុរសម្នាក់នោះលើសពីមិត្តនោះទេ ហើយក៏មិនខ្វល់ខ្វាយអ្វីជាមួយនឹងរឿងនេះប៉ុន្មានដែរ។

ក្នុងនោះ កញ្ញាក៏បាននិយាយថាមូលហេតុ ដែលបែកគ្នាជាមួយគូដណ្តឹង គឺដោយសារតែខាងប្រុសមិនខ្វល់ មិនយកចិត្តទុកដាក់ និងមិនយល់ពីខ្លួនឱ្យបានច្រើន។ ដូច្នេះសរុបទៅ ពេលនេះ គឺនាងនៅ ម្នាក់ឯងទេ ហើយនាងសំណូមពរឲ្យអ្នកគាំទ្រ ឈប់មានការគិតខុស រវាងនាង និងបុរស ដែលបង្ហោះរូបជាមួយនឹងនាងទៀតទៅ៕

ទស្សនាការ Live វីដេអូលើហ្វេសប៊ុករបស់កញ្ញា វ៉ាន់ នីឡា ដូចខាងក្រោមនេះទាំងអស់គ្នា៖

តារាកំប្លែងកញ្ញា វ៉ាន់ នីឡា
តារាកំប្លែងកញ្ញា វ៉ាន់ នីឡា
តារាកំប្លែងកញ្ញា វ៉ាន់ នីឡា
រូបភាពរបស់កញ្ញា នីឡា និងបុរសដែលសង្ស័យថាជាស្នេហាថ្មី
រូបភាពរបស់កញ្ញា នីឡា និងបុរសដែលសង្ស័យថាជាស្នេហាថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា