ថៃ៖ បន្ទាប់ពីការបួសសងគុណឪពុកម្តាយចប់សព្វគ្រប់មក តារាសម្តែងរូបសង្ហា ប្រចាំបុស្តិ៍លេខ៣ លោក Mark Prin បានវិលមកជីវិតឯកជនរបស់លោក និងចូលធ្វើការងារសិល្បៈជាធម្មតាវិញ ហើយជាពិសេសនោះ លោកតែងតែនៅក្បែរមិត្តស្រីសំណព្វរបស់ខ្លួនគឺកញ្ញា Kimmy Kimberley ជានិច្ច។

យ៉ាងណាមិញ នាពេលថ្មីៗនេះ Mark បានធ្វើឲ្យអ្នកគាំទ្ររបស់លោក ព្រួយមែនទែន បន្ទាប់ពីឃើញតារារូបនេះ បង្ហោះរូបរបស់ខ្លួន អង្គុយលើកៅអីជនពិការ ដោយមានសភាពទ្រុឌទ្រោម ដើរមិនរួច។

ក្នុងនោះផងដែរ អ្នកគាំទ្ររបស់លោកជាច្រើន បានជូនពរលោក ឲ្យឆាប់ជាសះស្បើយផងដែរ។ ទោះជាយ៉ាងណាក្តី យើងមិនទាន់ដឹងអំពី មូលហេតុច្បាស់លាស់ណាមួយ ដែលបញ្ជាក់ពីបញ្ហា ដែលធ្វើឲ្យលោកក្លាយជាបែបនេះនោះទេ ចំពោះព័ត៌មានលម្អិតបន្ថែម ខ្មែរឡូត នឹងបញ្ជាក់នាពេលក្រោយទៀត៕   

ំំMark
Mark
Mark
រូបដែល Mark បង្ហោះអង្គុយលើកៅអីជនពិការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]