រតនគិរី៖ លំនៅដ្ឋានរបស់មន្រ្តីយោធាមួយ កន្លែង ស្ថិតក្នុងភូមិ អូររមៀត សង្កាត់ឡាបានសៀក ក្រុងបាន លុង ខេត្តរតនគិរីត្រូវបានជន សង្ស័យជិះម៉ូតូម្នាក់ឯង កាន់ដបសំាងរួច បង្ហូរប្រេងសំាំង ចូលក្នុងផ្ទះដើម្បី ដុតខណៈដែលសមាជិកក្នុងគ្រួសារ នំាគ្នាសម្រាក លើផ្ទះធំ ខ្លះដេកលង់លក់ អស់ទៅហើយ។

ហេតុការនេះកើ់តឡើង កាលពីវេលាម៉ោង ១០និង១០នាទី យប់ថ្ងៃទី ១១ ខែវិចិ្ឆកា ឆ្នំា២០១២។តែសំណាង ល្អ ដោយ អ្នករស់នៅជិតខាង ឃើញអណ្តាតភ្លើងឆាបឆេះ ឡើងបាននាំគ្នាយក បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ ពេលវេលាហើយ ថែមទំាងនំាគ្នាយក ទឹកទៅជះ ពន្លត់ផងដែរ។តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែល មានលំនៅដ្ឋានជិតផ្ទះ កើតហេតុខាងលើ ប្រាប់ឲ្យដឹងថាពួកគាត់ បានឮ ម៉ាស៊ីន ម៉ូតូហើយក្រឡេកទៅ ឃើញអ្នកជិះម៉ូតូ តែម្នាក់ឯងមកឈប់ អែបសំយ៉ាបផ្ទះ បន្តិចក្រោយ មកស្រាប់ តែមានហេតុការណ៍ នេះកើតឡើងតែម្តង។

ភ្លាមៗ នេះដែរសមត្ថកិច្ចមូលដ្ឋានក៏ចុះទៅ ដល់កន្លែងកើតហេតុ រីឯជនសង្ស័យជិះម៉ូតូ គេចខ្លួនបាត់ស្រមោល។ លោក យ៉ត ឌឿន ប្រធាននគរបាលប៉ុស្តិ៍ ឡាបានសៀក ក្រុង បានលុង ខេត្តរតនគិរី ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា មន្រី្តយោធាជាម្ចាស់ផ្ទះ ខាងលើមានឈ្មោះ ជួន ពិសិដ្ឋ ជាមេបញ្ជាការ វរសេនាតូចលេខ ០១ចំណុះឲ្យតំបន់ប្រតិបតិ្តការសឹករង ខេត្តរតនគិរីដោយ ហេតុការណ៍នេះកើតឡើង រូបលោកស្ថិត ក្នុងផ្ទះផងដែរ។លោក យ៉ត ឌឿន ប្រធានប៉ុស្តិ៍នគរបាល ឡាបានសៀក ប្រាក់បន្តទៀតថា ឥឡូវនេះកម្លាំងរបស់លោក សហការណ៍ជាមួយមន្រ្តីជំនាញ ដើម្បីស្វែងរកមុខ សញ្ញាជនសង្ស័យដើម្បីចាប់ខ្លួន បញ្ជូនទៅតុលាការ ផ្តន្ទាទោស តាមច្បាប់៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]