ប្រិយមិត្ត វាសនា បានផ្ដល់រូបភាពនេះមក Khmerload ដើម្បីដាស់តឿនយុវជ័នមួយចំនួនក្នុងប្រទេសយើង ឱ្យចេះរក្សា តម្លៃសីលធម៌ ។ 

រូបភាពនេះពិតជាសិស្សសាលាខ្មែរមែន ព្រោះថាឯកសណ្ឋានសិស្សទាំងពីរ មានប៉ាក់ឈ្មោះ ។ សិស្សស្រីប្រុសនេះ ហាក់បីដូចជា ថើបជញ្ជក់មាត់ក្នុងថ្នាក់រៀន ព្រោះឃើញមានតុ គំនូរ និង ពាក្យស្លោកលើជញ្ជាំង។ 

លោក វាសនា មានមតិដូចខាងក្រោមចំពោះរូបភាពនេះ៖

ខ្ញុំបាទវាសនា ថៃ្ងនេះចង់បង្ហាញអត្ថបទមួយផ្តោតទៅលើ តម្លៃនៃសីលធម៍ជាពិសេស យុវវ័យក្នុងប្រទេសយើង មួយចំនួន ដែលមិនបានយកខួររបស់ខ្លួន មកគិតទេ បែរជាភ្លើតភើ្លនភ្លេចថាខ្លួនជាទពាំងស្នងឫស្សី យកខ្លួនទៅប្រឡូកនឹង អំពើអបាយមុខ ជាពិសេសគឺភ្លើងនៃតណ្ហា ចង់ដឹងចង់ស្គាល់ ។ ខ្ញុំក៏បាន ឆ្លងកាត់យុវវ័យភាពដែរ ជាពិសេសក្នុងនាមជាសិស្ស ហើយក៏ធា្លប់មានស្នេហាដែរ តែសម័យកាលខ្ញុំនៅរៀន មានការខ្មាស់អៀនច្រើន មិនហ៊ានទាំងនៅជិតគ្នាផង ពេលចង់ធ្វើអ្វីមួយគឺលាក់លាមណាស់ ព្រោះខ្លាចខ្មាស់គេ ។ តែសម័យកាលនេះ យុវវ័យយើងលែងមានការខ្មាស់អៀនសូម្បីតែបន្តិច បើមិនគិតពីអនាគតរបស់ខ្លួន ក៏គួរតែស្រណោះម៉ែឪនៅឯផ្ទះផង ដែលខិតខំរកលុយទាំងថ្ងៃទាំងយប់ សង្ឃឹមថាកូនថៃ្ងក្រោយមានអនាគតល្អ ។ហើយដល់ពេលធ្លាក់ខ្លួនទទួលលទ្ធផល ចុងក្រោយជាពិសេសយុវតីខ្លះ គិតខ្លីចង់សម្លាប់ខ្លួនព្រោះតែស្តាយក្រោយ និងខ្លាចម៉ែឪស្តីថានិងខ្មាស់គេ តែបើតាមខ្ញុំគិត ប្រហែលជាពួកគាត់ ចម្លងតាមវប្បធម័បរទសហើយមើលទៅ! ជាចុងក្រោយ ខ្ញុំសុំឲ្យយុវវ័យយើង ភ្ញាក់ខ្លួនឡើងពេលនៅវែងឆ្ងាយមែន តែពេលវេលាកសាងសម្រាប់អនាគត មានមិនច្រើនទេ។

 

ក្នុងរូបនេះ ខ្មែរឡូតបានបំបាំងមុខ សិស្សទាំងពីរ ដើម្បីការពារអត្តសញ្ញណគេទាំងពីរ។ សូមមិត្តអ្នកអាន ផ្ដល់មតិ លើរូបនេះ និង ការដាស់តឿនរបស់លោក វាសនា។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]