ភ្នំពេញ៖ ប្រជាប្រិយភាពរបស់ កញ្ញា ឈិន មុន្នីនាថ ហៅលីនីតូច បានរីកដុះដាលខ្លាំងបន្ទាប់ពីនាង បានបង្ហាញខ្លួននៅក្នុងរឿង «សិសិររដូវក្នុងបេះដូង»។

បើទោះបីជារឿងនោះ ជារឿងភាគដំបូងរបស់នាងក៏ដោយ ប៉ុន្តែមុន្នីនាថ បានបង្ហាញសមត្ថភាពសម្តែងបានយ៉ាងល្អ ដែលធ្វើឲ្យមហាជនលាន់មាត់សរសើរ ពីសមត្ថភាពរបស់នាងគ្រប់គ្នា។

យ៉ាងណាមិញ នាពេលថ្មីៗនេះ មុន្នីនាថ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងមួយចំនួន ភ្ញាក់ផ្អើលមែនទែន ពេលដែលឃើញនាង បង្ហាញខ្លួននៅលើឆាកតន្ត្រី ដោយច្រៀងចម្រៀងចំនួន២បទ។

ភាពភ្ញាក់ផ្អើលនេះ បានធ្វើឲ្យមហាជន នឹកស្មានមិនដល់ថា មុន្នីនាថ មិនត្រឹមតែពូកែខាងសម្តែងមួយមុខនោះទេ សូម្បីតែសមត្ថភាពនៃការច្រៀង របស់នាងក៏មិនណយនោះដែរ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖ 

មុន្នីនាថ
មុន្នីនាថ ពេលច្រៀងនៅលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន មុន្នីនាថ