ភ្នំពេញ៖ នៅថ្ងៃទី១៩ខាងមុននេះ គឺជាថ្ងៃខួបកំណើតរបស់តារាស្រី ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី។ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា ហ្វេនៗដែលជាអ្នកគាំទ្រ កញ្ញា សុខ ពិសី បានធ្វើការ Surprise នាងរួចមុនបាត់ទៅហើយ។

ដោយឡែក នាពេលប៉ុន្មានម៉ោងមុននេះ ដោយផ្អែកទៅលើផេកហ្វេសប៊ុករបស់ កញ្ញា សុខ ពិសី បានបង្ហោះរូប ជាច្រើនសន្លឹក ក្នុងពិធីខួបកំណើតរបស់នាង ជាមួយហ្វេនៗផ្ទាល់ខ្លួន។ ប៉ុន្តែអ្វីដែលធ្វើ ឲ្យមហាជន ចាប់អារម្មណ៍និងនឹកស្មានមិនដល់នោះ គឺការធ្វើខួបកំណើតរបស់នាង ជាមួយហ្វេន ហាក់មានភាពសាមញ្ញខ្លាំង ដោយគ្រាន់តែក្រាលកន្ទេលញ៉ាំអី ជាមួយគ្នា តែប៉ុណ្ណោះ។

យ៉ាងណាមិញ កញ្ញា សុខ ពិសី ហាក់មានភាពរីករាយខ្លាំង នៅក្នុងកម្មវិធីនោះ ដោយគ្មានប្រកាន់ខ្លួនថាជាតារាល្បីនោះទេ ហើយបែរជាមកអង្គុយញ៉ាំអាហារ និងថតរូបជាមួយអ្នកគាំទ្រ បែបស្និទ្ធស្នាលខ្លាំងមែនទែន។

ទាំងនេះ បានបង្ហាញថាទំនាក់ទំនងរវាងកញ្ញា សុខ ពិសី ជាមួយអ្នកគាំទ្រ របស់នាង ពិតជាជិតស្និទ្ធនឹងគ្នាខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ កញ្ញា សុខ ពិសី ក៏ជាតារាម្នាក់ដែល មិនប្រកាន់ខ្លួនថាជា តារាល្បីនោះទេ ពេលដែលនាងនៅជាមួយអ្នកគាំទ្រ៕ 

សុខ ពិសី ជាមួយអ្នកគាំទ្រ
សុខ ពិសី ជាមួយអ្នកគាំទ្រ
សុខ ពិសី ជាមួយអ្នកគាំទ្រ
សុខ ពិសី ជាមួយអ្នកគាំទ្រ
សុខ ពិសី ជាមួយអ្នកគាំទ្រ
សុខ ពិសី ជាមួយអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី