ភ្នំពេញ៖ តារាសម្តែង អ្នកនាង និន សុធារ៉ា កំពុងតែទាញបាន ប្រជាប្រិយពីអ្នកគាំទ្រ បន្ទាប់ពីនាង បានបង្ហាញខ្លួន ក្នុងរឿង «សិសិររដូវក្នុងបេះដូង» ដែលជារឿង មួយទទួលការគាំទ្រ ច្រើនពីទស្សនិកជន។

ក្នុងនោះផងដែរ អ្នកនាង និន សុធារ៉ា បានទទួលពាក្យសរសើរជាច្រើន ទៅលើសមត្ថភាព ដែលសម្តែងយ៉ាងសម នៅក្នុងរឿងភាគខ្មែរមួយនេះ។

ដោយឡែក បើយើងក្រឡេកមក មកមើលសម្រស់របស់ អ្នកនាងកាលពី១០ឆ្នាំមុនវិញ ដែលបានបង្ហោះដោយ ផេកហ្វេសប៊ុកមួយ ទស្សនិកជនច្បាស់ជាភ្ញាក់ផ្អើលជាមិនខាន ព្រោះថាសម្រស់របស់នាង កាលពីមុននិងពេលនេះ មិនខុសគ្នាប៉ុន្មាននោះទេ គឺនាងនៅតែស្រស់ស្អាតដដែល និងអាចរក្សាសម្រស់ឲ្យក្មេងជាងវ័យថែមទៀតផង។

យ៉ាងណាមិញ បើទោះជាពេលនេះ អ្នកនាង និន សុធារ៉ា ត្រូវបានសម្តែង ជាតួម៉ែ និងមានអាយុជិត៤០ឆ្នាំយ៉ាងណាក្តី ប៉ុន្តែសម្រស់របស់នាង មិនចាញ់តួក្មេងៗប៉ុន្មាននោះទេ៕ 

និន សុធារ៉ា
និន សុធារ៉ា និង នូណា
និន សុធារ៉ា កាលពី១០ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]