ពិធីបុណ្យណូអែល គឺជាពិធីបុណ្យមួយដែលតែងតែប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី២៥ ខែធ្នូ ហើយក៏ជារដូវរងារ ដែលមានព្រិលធ្លាក់ដ៏ស្រស់ស្អាត។

ដោយឡែក នៅចក្រភពអង់គ្លេសបានរួមគ្នាតុបតែងនូវ ដើមណូអែលដ៏ធំមួយ ដោយមានមនុស្ស ១២នាក់ចូលរួម ហើយដើមណូអែលនេះដែរមានកំពស់ ២៧.៥ម៉ែត្រ ទទឹងប្រវែង ៩.៧ម៉ែត្រ និងប្រើអំពូលភ្លើងខ្សែ ដែលមានប្រវែង ៩គីឡូម៉ែត្រ ស្មើនឹងអំពូលចំនួន ១០០,០០០ គ្រាប់ ចំនែកឯដំុមូលៗពណ៌ក្រហម  សំរាប់តុបតែងនោះ មានពីរប្រភេទ អាធំមានចំនួន ១,០០០ គ្រាប់ និងអាតូចមានចំនួន ២០,០០០ គ្រាប់ ក្រៅពីនេះនៅមានខ្សែកាបប្រវែង ២គីឡូម៉ែត្រផ្សេងទៀត សរុបទៅដើមណូអែលមួយនេះមានទំងន់ជាង ៦តោន។

ដើមណូអែលដ៏ធំមួយនេះ ត្រូវបានធ្វើឡើងយកចិត្តទុកដាក់បំផុត ដើម្បីធានាថាវាមិនរលំ និងមានសុវត្ថិភាពគេក៏បានបុកគ្រឹះ ដែលមានជម្រៅ ១២ម៉ែត្រចូលទៅក្នុងបេតុងមុននឹងគេធ្វើវាឡើង ពីព្រោះ នៅពេលដែលមានព្រិល ដើមឈើសិប្បនិមិត្តមួយដើមនេះ នឹងមានទំងន់ធ្ងន់លើសពីអ្វីដែលគេបានគិត។

សូមប្រិយមិត្តអញ្ជើញទស្សនារូបភាពខាងក្រោម៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]