ភ្នំពេញ៖ តារាកំប្លែងរូបស្រស់ វ៉ាន់ នីឡា កំពុងតែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ រីឯទេពកោសល្យរបស់នាងវិញក៏មិនធម្មតាដែរ។

កាលពីប៉ុន្មានខែកន្លងទៅនេះ តារារូបនេះបានភ្ជាប់ពាក្យជាមួយនឹងបុរសម្នាក់រួចមកហើយ តែពេលនេះស្រាប់តែធ្លាយរូបមួយសន្លឹកដែលនាងកំពុងតែមានភាពផ្អែមល្អែមជាមួយបុរសម្នាក់ ដែលគេគិតថាអាចជាគូស្នេហ៍នឹងគ្នា។

យ៉ាងណាមិញ តារារូបនេះ និងបុរសម្នាក់នោះហាក់ដូចជាមិនបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះទេ តែអ្នកទាំងពីរតែងបញ្ចេញភាពផ្អែមល្ហែមជាមួយគ្នាទៅវិញទៅមកតាមរយៈ Story បណ្តាញសង្គមអ៊ីនស្តាក្រាមតែប៉ុណ្ណោះ។

មិនបានប៉ុន្មានផង បុរសរូបនោះ បានបង្ហោះរូបភាពមួយ ធ្វើឲ្យអ្នកគាំទ្រ សង្ស័យថាគេទាំងពីរអ្នកជាគូស្នេហ៍នឹងគ្នា តាមរយៈ Story និងការបង្ហោះរូបមួយសន្លឹក ដោយឃើញលោក ចាប់ថ្ពាល់ នីឡា។

តែទោះជាយ៉ាងណាក្តី អ្នកគាំទ្រមួយចំនួន ពិតជាចង់ដឹងពីការពិតថាមែនទែន ឫក៏យ៉ាងណា ព្រោះអ្នកគាំទ្រ បានឃើញពួកគេមានភាពផ្អែមល្ហែមជាមួយគ្នាប៉ុន្មានសប្តាហ៍មកហើយ ដូច្នោះមានតែរង់ចាំការបកស្រាយ ពីតារាវ័យក្មេងមួយដួងនេះ៕

តារាកំប្លែង វ៉ាន់ នីឡា
តារាកំប្លែង វ៉ាន់ នីឡា
តារាកំប្លែង វ៉ាន់ នីឡា
តារាកំប្លែង វ៉ាន់ នីឡា
រូបដែលអ្នកគាំទ្រគិតថា នីឡា កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់
រូបដែលអ្នកគាំទ្រគិតថា នីឡា កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា