ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាពរបស់តារាស្រីជួរមុខ អ្នកនាង ពេជ្រ សោភា ហាក់កាន់តែកើនឡើង មិនដែលថយនោះទេ ឯចំណែកបទចម្រៀងរបស់នាងវិញ តែងតែទទួលបាន ការគាំទ្រយ៉ាងច្រើនជានិច្ច។

យ៉ាងណាមិញ ម្ចាស់បទ«Whats your name?» រូបនេះ បើទោះជានាងមានឈ្មោះ ល្បីល្បាញទូទាំងប្រទេស ក៏ពិតមែន ប៉ុន្តែនាង មិនដែលញញើតធ្វើរឿងមួយ ដែលតារាមួយចំនួន មិនដែល និងមិនហ៊ានធ្វើ ដាក់អ្នកគាំទ្រនោះទេ។

ក្នុងនោះផងដែរ អំឡុងពេលសម្តែងនៅលើឆាកតន្ត្រីមួយ អ្នកនាង ពេជ្រ សោភា បានធ្វើរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន គឺនាងបានយកទឹក ដែលអ្នកគាំទ្ររបស់នាងផឹកហើយ យកមកផឹកបន្តធ្វើព្រងើយ នៅលើឆាក ហាក់គ្មានញញើត និងប្រកាន់ខ្លួនជាតារាល្បីបន្តិចសោះ។

គួរបញ្ជាក់ផងដែរថា អ្នកនាង ពេជ្រ សោភា បន្ទាប់ពីនាង ចាប់ផ្តើមប្រឹងប្រែង ស្តារប្រជាប្រិយភាព របស់នាងជាថ្មីមក បានឲ្យឃើញថា ទោះបីជានាងកាន់តែមានឈ្មោះល្បី ប៉ុន្តែតារាស្រីរូបនេះ កាន់តែបន្ទាបខ្លួន របស់នាងឲ្យកាន់តែស្និទ្ធ ជាមួយអ្នកគាំទ្រជានិច្ច៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

ពេជ្រ សោភា
ពេជ្រ សោភា ពេលសម្តែងលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា