អាហារជាច្រើននៅតាមដងវិថី ចាប់ផ្តើមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មិនថានៅទៅកន្លែងណា ឫក៏ធ្វើដំណើរដល់ទីណានោះទេ យើងអាចចំណាយពីបន្តិចក្នុងការទិញ ទាំងចំណាយលុយតិច ឆ្ងាញ់ ថែមទាំងមានអនាម័យល្អ លើសពីនេះ អាហារនៅតាមដងផ្លូវនានា មានតម្លៃថោកសមរម្យដែលអាចឲ្យសិស្សសាលា ឫក៏ក្មេងៗ មនុស្សគ្រប់វណ្ណៈ អាចទទួលទានបាន។

ថ្ងៃនេះក្រុមការងារ ខ្មែរឡូត នឹងនាំប្រិយមិត្តទាំងអស់គ្នា ឲ្យមកស្គាល់ពីទីតាំងមួយកន្លែង លក់នូវនំប៉័ងដាក់សាច់នៅលើផ្លូវ នៅជិតសាលារៀនស៊ីតិក ដែលនៅទៅនោះគ្មានតូប ឫក៏ហាង តែល្បីថាឆ្ងាញ់មិនចាញ់អ្នកលក់ហាងប៉ុន្មាននោះទេ គឺលក់ដាច់រហូតរកពេលសម្រាកគ្មាន។ 

នំបុ័ងសាច់គោអាំងជិតសាលា ស៊ីតិក

ជាការពិតណាស់ នំបុ័ងគឺជាអាហារសម្រន់ម្យ៉ាង ដែលអាចឲ្យយើងទទួលទានវាបានគ្រប់ពេល ជាពិសេសនោះគឺយើងអាចញុំាវាបានជាមួយនឹងទឹកដោះគោ។ ជាក់ស្តែងក្រុមការងារយើង បាននាំប្រិយមិត្តឲ្យមកស្គាល់កន្លែងលក់«នំបុ័ងឆ្ងាញ់មួយកន្លែង» ដែលមានតម្លៃល្មមដែលអាចទទួលទានបាន ជាពិសេសសិស្សសាលានៅម្តុំនោះតែម្តង ដែលមិនដែលមើលរំលងពីកន្លែងនេះ។

ដែលនៅកន្លែងនោះលក់មានលក់នំបុ័ងដែលមានសាច់៣មុខ ដែលអាចឲ្យប្រិយមិត្តជ្រើសរើសបានទៅតាមចំណង់ចំណូលរបស់ខ្លួន ដោយក្នុងនោះមានដូចជា៖ នំបុ័ងប៉ាតេ នំបុ័ងប្រហិត និងនំបុ័ងផាកលូវ។ 

នំបុ័ងសាច់គោអាំងជិតសាលា ស៊ីតិក

អ្វីដែលពិសេសជាងនេះនោះគឺ អ្នកលក់នៅទីនោះបើកលក់ត្រឹមតែ៦ទៅ៧ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដោយបើលក់តែពេលថ្ងៃ នោះទេ ពោលគឺនៅលើផ្លូវសាធារណៈ និងនៅខាងមុខផ្ទះរបស់គេនៅទៅនោះ ដែលពួកគាត់សុំដាក់រទេះអាចបើកលក់បានត្រឹមម៉ោង២ថ្ងៃ ដល់៨យប់ប៉ុណ្ណោះ ដែលសិស្សានុសិស្សនៅជិតទីនោះ ជាពិសេសអ្នកមកពីធ្វើការងារហត់ តែងតែចូលទិញញ៉ាំនៅទៅកន្លែងនោះ ឫក៏ខ្ចប់ទៅឯផ្ទះយ៉ាងច្រើនទៀត។

សម្រាប់តម្លៃ នៃនំបុ័ងរសជាតិឆ្ងាញ់មិនធម្មតានោះវិញ គឺមានតម្លៃចាប់ពី២០០០រៀល រហូតដល់១០០០០រៀល ប្រិយមិត្តអាចដាក់តាមតម្រូវការបាន ដោយក្នុងនោះ មានសាច់គោ មួយចង្កាក់១០០០រៀល ប្រហិតសាច់គោអាំងមួយចង្កាក់១៥០០រៀល ថែមទាំងមាននំបុ័ងប៉ាតេ និងនំបុ័ងផាកលូវ។ 

នំបុ័ងសាច់គោអាំងជិតសាលា ស៊ីតិក
នំបុ័ងសាច់គោអាំងជិតសាលា ស៊ីតិក

បើនិយាយពីចំនូលនៃការលក់ប្រចាំថ្ងៃវិញ ជាមធ្យមអ្នកលក់កន្លែងនោះបានប្រាប់មកកាន់ ខ្មែរឡូត ថា គាត់លក់បានមួយថ្ងៃ បាន៥០ ទៅ៦០ម៉ឺនរៀល បើគិតលក់ត្រឹមតែ៦-៧ម៉ោងក្នុងមួយថ្ងៃ ដោយក្នុងនោះសាច់គោអាំងគាត់លក់អស់ ៧ទៅ៨គីឡូក្នុងមួយថ្ងៃ ដែលគ្មានថ្ងៃណា ដែលថាលក់មិនអស់នោះទេ។ រីឯនំបុ័ងវិញ គាត់បានប្រាប់មកកាន់ខ្មែរឡូត ឲ្យកាន់តែច្បាស់ថា គាត់លក់មួយថ្ងៃអស់១០០ ទៅ១៥០ដើម ទៅតាមថ្ងៃណាមានមនុស្សច្រើន។

ទន្ទឹមនឹង ការលក់ដូរដាច់ និងទទួលបានជោគជ័យខ្ពស់យ៉ាងដូច្នោះ អ្នកលក់នៅទៅនោះបានប្រាប់មកកាន់ខ្មែរឡូតថា គាត់ចង់បើកសាខា និងពង្រីកសាខាបន្ថែមទៀត តែដោយសារតែកន្លែងដែលគាត់លក់សព្វថ្ងៃនេះ «ភ្ញៀវកំពុងតែសម្រុកមកខ្លាំង ដូច្នោះបើបើកលក់មួយកន្លែងទៀត គឺមិនអាចទប់ទល់រួចនោះទេ ពោលគឺគ្មានអ្នកចាំមើលឫក៏លក់» នេះបើតាមសម្តីរបស់អ្នកលក់ប្រាប់មកកាន់ខ្មែរឡូត

នំបុ័ងសាច់គោអាំងជិតសាលា ស៊ីតិក

គួរបញ្ជាក់ផងដែរ ថាទីតាំងកន្លែងលក់នេះ នៅជិតសាលារៀនស៊ីតិក ផ្ទាល់តែម្តង ដែលអាចឲ្យប្រិយមិត្ត ក៏ដូចជាសិស្សានុសិស្ស ឫអ្នកធ្វើការគ្រប់រូបអាចចូលទិញបាន ព្រោះថាទាំងតម្លៃសមរម្យ និងឆ្ងាញ់ទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]