ភ្នំពេញ៖ ក្រោយពីមង្គលការរបស់កំពូលតារាចម្រៀងសុគន្ធ និសា ត្រូវបានបញ្ចប់ឃើញថា នាងហាក់ដូចជាមមាញឹកនៅក្នុងការងារ រហូតរកពេលសម្រាកគ្មាន។

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា គ្រាន់តែរៀបការចប់ភ្លាមអ្នកនាង សុគន្ធ និសា នៅមានតែមានការងារធ្វើដដែល ខណៈពេលដែលអ្នកគាំទ្រកំពុងតែរងចាំមើល ដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់គូស្វាមីភរិយាថ្មី។ 

សុគន្ធនិសា និងស្វាមី

ពេលនេះ ប្រហែលជាកិច្ចការរបស់នាងត្រូវបានធូរស្បើយជាងមុន បានជានៅលើបណ្តាញសង្គមរបស់តារារូបនេះបានបង្ហោះរូបមួយសន្លឹកនៅក្នុងដំណើរកម្សាន្ត នៅកន្លែងណាមួយ ក៏ប៉ុន្តែត្រូវបានគេដឹងថា មិនមែនជាប្រទេសកម្ពុជានោះទេ។

ដូច្នោះហើយ រូបភាពមួយសន្លឹកដែលតារារូបនេះ បានបង្ហោះកាលពីប៉ុន្មានម៉ោងមុនធ្វើឲ្យអ្នកគាំទ្រមួយចំនួនគិតថាអ្នកនាង ជាមួយនឹងស្វាមី មានដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅប្រទេសមួយណាមិនខាន។

យ៉ាងណាមិញ តារារូបនេះ ក៏មិនបានបង្ហើបថានាងទៅប្រទេសណានោះ គឺ មានតែរង់ចាំមើលនៅក្នុងបណ្តាញសង្គម ថានឹងមានអ្វីប្លែកៗខ្លះ ខ្មែរឡូត នឹងធ្វើការនាំយកព័ត៌មានដែលទាក់ទងនឹងដំណើរកម្សាន្តដ៏ស្ងាត់ស្ងៀមរបស់តារាមួយដួងនេះ៕

សុគន្ធនិសា និងស្វាមី
សុគន្ធនិសា និងស្វាមី
អ្នកនាងសុគន្ធនិសា
អ្នកនាងសុគន្ធនិសា
អ្នកនាងសុគន្ធនិសា
រូបសុគន្ធ និសា ដែលអ្នកគាំទ្រគិតថា នាងទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសជាមួយស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា