ភ្នំពេញ៖ កុមារី ឃុយ ម៉ីហៀង ទម្រាំនាងមានថ្ងៃនេះ អាចក្លាយជាតារាចម្រៀងវ័យក្មេង ដែលមានឈ្មោះបោះសម្លេង និងមានមហាជនទទួលស្គាល់មកទល់ពេលនេះ នាងធ្លាប់ឆ្លងកាត់រឿងលំបាកៗជាច្រើន និងមានភាពតស៊ូខ្លាំងនៅក្នុង ជីវិតជាមួយម្តាយ។

យ៉ាងណាមិញ ដោយផ្អែកទៅលើ ពាក្យសម្តីម្តាយរបស់ម៉ីហៀង បាននិយាយថា ម៉ីហៀង គឺជាក្មេងស្រីម្នាក់ ដែលមានចរិតសុភាព ចេះគោរពចាស់ទុំ ជាពិសេសនោះ ចេះជួយការងារម្តាយ របស់នាងច្រើនមែនទែន បើទោះជានាង មានអាយុតិចក៏ដោយ ប៉ុន្តែការគិតរបស់នាង ដូចមនុស្សពេញវ័យយ៉ាងដូច្នោះដែរ។

មួយវិញទៀត ដោយយោងទៅតាមការ សាកសួរម្តាយម៉ីហៀង ពីក្រុមការងារខ្មែរឡូត គាត់បានបង្ហើបអាថ៌កំបាំងមួយ ពេលដែលគាត់ទើបតែ មានកំណើតម៉ីហៀងក្នុងផ្ទៃដំបូងថា៖ “ដំបូងឡើយ ម៉ីហៀងមកពន្យល់សប្តិគាត់ថា ចង់មកសុំនៅជាមួយ ប៉ុន្តែគាត់មិនព្រមនោះទេ ដោយបាននិយាយថា គាត់ចាស់ហើយ ណាមួយក្រទៀត កុំមកនៅជាមួយគាត់អី ស្រាប់តែពេលនោះ ម៉ីហៀងតបវិញថា ម៉ែកុំភ័យ ពេលខ្ញុំធំដល់អាយុ៨ឆ្នាំ ខ្ញុំនឹងចេញច្រៀងដើម្បី ចិញ្ចឹមម៉ែវិញហើយ”។

បន្ទាប់មក រឿងដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើល និងស្ទើរតែទប់ទឹកភ្នែកពុំរួចនោះ ពេលដែលម៉ីហៀងធំឡើង គ្រប់អាយុ៨ឆ្នាំ នាងបានចេញច្រៀងតាម ពិធីការនិង បុណ្យផ្សេងៗដើម្បី រកលុយមកចិញ្ចឹមម្តាយនាង ដូចអ្វីដែលនាងបានសន្យា កាលពេលដែលមកសុំគាត់នៅជាមួយដំបូងមែន។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាជំនឿមួយ ដែលប្រជាជនខ្មែរមួយចំនួន នៅតែមានជំនឿទៅលើការយល់សប្តិ ហើយពេលខ្លះ យើងមិនអាចប្រមាថបាននោះទេ បើសិនជាយើងមិនជឿលើរឿងទាំងនោះ៕ 

ឃុយ ម៉ីហៀង
ឃុយ ម៉ីហៀង
ម្តាយរបស់ ម៉ីហៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុយ ម៉ីហៀង