កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានភាពរីកចម្រើនខ្លាំងខាងផ្នែកវិស័យសិល្បៈ។ ដើម្បីក្លាយខ្លួនទៅជាតារាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រចាំនៅក្នុងវិស័យចម្រៀងប្រចាំនៅក្នុងប្រទេសមួយនេះបាន តារាទាំងនោះត្រូវស្វែករកអ្វីដែលថ្មីៗ ប្លែកដើម្បីបង្ហាញអំពីអត្តសញ្ញាណខ្លួនឯងផង និងដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាផង។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការមួយនេះ តារាទាំង ៨ដួងនេះ ក៏មានសម្រេចជ្រើសរើសយកការកែច្នៃមីក្រូហ្វូនច្រៀងឲ្យមានភាពខុសប្លែកពីគេ ដើម្បីតំណាងឲ្យស្តាយ៍ផ្ទាល់ខ្លួនផង និងដើម្បីចាប់យកចំណាប់អារម្មណ៍របស់អ្នកគាំទ្រផង។ ដើម្បីដឹងថាតើតារាទាំង ៨ដួង នោះមានតារារូបណាខ្លះ តោះតាមដានទាំងអស់គ្នា៖

១. G-Dragon

G-Dragon ត្រូវបានគេចាត់ទុកថាជាតារាលំដាប់កំពូលម្នាក់ដែលមានកិត្តិនាមល្បីល្បាញយ៉ាងខ្លាំង។ ដើម្បីឲ្យសាកសមទៅនឹងកេរ្តិ៍ឈ្មោះរបស់គេ តារារូបនេះមានសម្រេចឲ្យគេកែច្នៃមីក្រូហ្វូនច្រៀងផ្ទាល់ខ្លួនមានពណ៌មាស ហើយមានដងរាងជាសត្វនាគ ថែមទៀតផង ព្រោះវាសាកសមជាមួយឈ្មោះរបស់គេ G=មាស Dragon=នាគ។

រូបគេ និងមីក្រូហ្វូនច្រៀងរបស់គេ

២. IU

ចាប់ពីឆ្នាំ ២០១៤មក តារាស្រីរូបនេះបានប្រើប្រាស់មីក្រូហ្វូនច្រៀងជាផ្លូវការដែលមានពណ៌ស្វាយ ព្រោះវាសាកសមជាមួយនាង និងវាជាពណ៌ដែលនាងចូលចិត្តផងដែរ។

រូបគេ និងមីក្រូហ្វូនច្រៀងរបស់គេ

៣. Park Hyo Shin

តារាម្នាក់នេះគឺចូលចិត្តជីវិតជាឯកជន និងមានសម្លេងថ្លាល្អ ហេតុដូចនេះហើយ រូបគេក៏បានសម្រេចជ្រើសរើសមីក្រូច្រៀងពណ៌ស ដើម្បីបញ្ជាក់ពីភាពស្ងប់ស្ងាត់ និងសម្លេងដ៏ល្អរបស់គេ។

រូបគេ និងមីក្រូហ្វូនច្រៀងរបស់គេ

៤. Zico

មីក្រូហ្វូនច្រៀងដែលតារារូបនេះសម្រេចជ្រើសរើសនោះគឺ ពណ៌ក្រហម និង ពណ៌ លឿង ព្រោះរូបគេចូលពណ៌ទាំងពីរនោះខ្លាំង និងសាកសមជាមួយនឹងប្រភេទបទចម្រៀងដែលគេច្រៀងផងដែរ។

រូបគេ និងមីក្រូហ្វូនច្រៀងរបស់គេ
រូបគេ និងមីក្រូហ្វូនច្រៀងរបស់គេ

៥. Tiffany

តារាស្រីរូបនេះបានសម្រេចយកមីក្រូហ្វូនច្រៀងដែលមានពណ៌ខ្មៅហើយមានពន្លឺចាំងព្រិចៗដូចជាពន្លឺពេជ្រអ៊ីចឹង ព្រោះនាងគិតថា វាសាកសមជាមួយនឹងរូបរាងកាយនាង។

រូបគេ និងមីក្រូហ្វូនច្រៀងរបស់គេ

៦. BIGBANG

ដើម្បីបង្ហាញអំពីការសាមគ្គីគ្នាជាក្រុមមួយ ក្រុមចម្រៀងដ៏ល្បីល្បាញមួយនេះបានសម្រេចជ្រើសយកមីក្រូហ្វូនច្រៀងពណ៌ប្រាក់។ បន្ថែមលើសពីនេះទៅទៀតនោះ ពណ៌មួយនេះក៏តំណាងឲ្យភាពល្បីល្បាញ និងបង្ហាញថា ពួកគេគឺជាតារាលំដាប់ខ្ពស់នៅក្នុងវិស័យ K-Pop។

មីក្រូហ្វូនច្រៀងរបស់គេ

៧. HIGHLIGHT

ជាក់ស្តែងទៅ នៅពេលដែលច្រៀងបែកគ្នា ពួកគេម្នាក់ៗបានជ្រើសរើសយកមីក្រូហ្វូនច្រៀងដែលមានរចនាបទខុសៗគ្នា។ ក៏ប៉ុន្តែ នៅពេលដែលចូលជាក្រុម ពួកគេបានសម្រេចជ្រើសរើសយកពណ៌ប្រាក់ ដើម្បីបង្ហាញពីភាពសាមគ្គីគ្នា។ ម្យ៉ាងវិញទៀត ដើម្បីឲ្យមីក្រូហ្វូនរបស់គេកាន់តែប្លែក គេបានចុះហត្ថលេខានៅលើមីក្រូហ្វូនរបស់គេ។ 

មីក្រូហ្វូនច្រៀងរបស់គេ

៨. BLACKPINK

ក្រុមចមម្រៀងស្រីមួយនេះ បានសម្រេចជ្រើសរើសយកមីក្រូហ្វូនច្រៀងពណ៌ផ្កាឈូកដើម្បីតំណាងឲ្យភាពសាមគ្គីគ្នា និងបង្ហាញឲ្យឃើញថា រូបគេគឺជាព្រះនាងនៅក្នុងផលិតកម្ម YG៕

មីក្រូហ្វូនច្រៀងរបស់គេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]