ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងស្រី  មាស សុខសោភា តែងតែបង្ហាញនូវអ្វីថ្មីៗ ចែកជូនឲ្យប្រិយមិត្តបានឃើញ តាមរយៈការតុបតែងខ្លួន នៅក្នុងMV របស់នាង។

ជារឿយៗ រាល់វីដេអូចម្រៀងរបស់នាង នីមួយៗ សុទ្ធតែធ្វើឲ្យអ្នកគាំទ្រ ប្លែកភ្នែកជានិច្ច ជាមួយនឹង បច្ចេកទេសថត និងការសម្តែងដ៏ល្អរបស់នាង ដែលមានគ្រប់រសជាតិ មិនថា កម្សត់ ហូរទឹកភ្នែក ឬសប្បាយរីករាយ ជាដើម។

កាលពីមួយម៉ោងមុននេះ តារាចម្រៀងលំដាប់ មាស សុខសោភា ក៏បានបញ្ចេញឈុតក្រៅឆាកក្នុងបទថ្មីរបស់នាង ដែលមានចំណងជើងថា​ «My Only One»។ ចំពោះបទនេះដែរ គឺមានការចូលរួមសម្តែង ពីនារីបរទេសមួយចំនួន ហើយថែមទាំងថត នៅប្រទេសក្រៅទៀតផង។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ រូបនាង បានស្លៀកឈុតស៊ិចស៊ី ស្ទើរតែគ្រប់ប្លង់ ដែលសុទ្ធសឹងតែ ជាឈុតបញ្ចេញដើមទ្រូងទាំងអស់។ មិនតែប៉ុណ្ណោះ ក៏មានឈុុតមួយ ឃើញនាង ស្លៀកតែ អាវទ្រនាប់ និងខោក្នុងតែប៉ុណ្ណោះ។

ក្នុងនោះដែរ គេសង្កេតឃើញថា សន្ទុះនៃការចុចចូលមើល នៃវីដេអូក្រៅឆាក របស់មាស សុខសោភា កាន់តែច្រើនឡើង រហូតដល់ខ្ទង់ម៉ឺនដង។ នេះគ្រាន់តែ ឈុតក្រៅឆាកខ្លីៗសោះ ចុះទម្រាំចេញFull MV តើកក្រើកប៉ុណ្ណាទៅ៕

តោះទស្សនាវីដេអូក្រៅឆាកទាំងអស់គ្នា៖

កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
រូបភាព នៅក្នុងបទចម្រៀងថ្មី របស់នាង​
រូបភាព នៅក្នុងបទចម្រៀងថ្មី របស់នាង​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា