ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថាប៉ាម៉ាក់របស់ពេជ្រ ថៃ ម្ចាស់ពានរង្វាន់ The Voice Kids រដូវកាលទី១ នៅឯប្រទេសថៃ ដែលរស់នៅនិងធ្វើការនៅទៅនោះ ដើម្បីបានប្រាក់កម្រៃ ដោយប្អូនប្រុសពេជ្រ ថៃ ត្រូវរស់នៅជាមួយជីដូនចាស់។ 

ពេជ្រ ថៃ និងជីដូន

តែពេលនេះ ប៉ាម៉ាក់ពេជ្រ ថៃ បានមកវិញយ៉ាងស្ងាត់ស្ងៀម ថែមទាំងតែងតែមកជួយ និងមើលថែ ពេជ្រ ថៃ គ្រប់ពេលដែលប្អូនឡើងច្រៀងតាមបណ្តាខេត្តនានាទៀតផង ដែលប្រិយមិត្តទាំងអស់គ្នាមិនដែលចាប់អារម្មណ៍ពីមុនមក។

ផ្អែកតាមវីដេអូមួយ បានបង្ហាញថាម៉ាករបស់ ថៃពិតជាស្រលាញ់ និងមើលថែរូបប្អូនខ្លាំងមែនទែន ដោយវីដេអូមួយនោះគឺនៅក្នុងពិធីបើកហាងថ្មីរបស់កញ្ញាម៉ាក សែនសូនីតា(ហៅតូតា) ដែលចូលរួមជាមួយនឹងនាយចឺមផងដែរ។

តាមរយៈវីដេអូមួយនេះ ឃើញថាម្តាយ និងឪពុករបស់ពេជ្រ ថៃ ស្រលាញ់ និងតែងតែនៅមើលថែរាល់ពេលដែលប្អូនមានកម្មវិធីផ្សេងតាមបណ្តាខេត្តនានា មិនត្រឹមតែប៉ុណ្ណោះ នោក្នុងវីដេអូបានបញ្ជាក់កាន់តែច្បាស់ថា ស្រីម្នាក់នេះពិតជាម្តាយរបស់ប្អូនមែន។

នៅក្នុងនោះ កញ្ញា សាឡាត់ ស្រីឡាង បានឡើងច្រៀងបកស្រាយជាមួយនឹងកាយវិការនឹងពេជ្រ ថៃ ភ្លាមនោះ ថៃ ក៏បានច្រៀងទាក់ទងនឹងម្តាយ ស្រាប់តែស្រីឡាង ចង្អុលទៅគាត់ទាំង២នាក់ ធ្វើឲ្យរឿងនេះកាន់តែច្បាស់ថាពេជ្រ ថៃ ជាកូនរបស់អ្នកទាំងពីរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖  

ម្តាយ និងឪពុករបស់ពេជ្រ ថៃ
ម្តាយ និងឪពុករបស់ពេជ្រ ថៃ
ម្តាយ និងឪពុករបស់ពេជ្រ ថៃ
ម្តាយ និងឪពុករបស់ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ