ភ្នំពេញ៖ កុមារី ឃុយ ម៉ីហៀង នាពេលថ្មីៗនេះ ហាក់កំពុងទទួលបាន ប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្រ ទូទាំងប្រទេស ដោយសារតែសមត្ថភាព ទាំងនៅវ័យក្មេងរបស់នាង។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុន ម៉ីហៀង បានធ្វើឲ្យអ្នកគាំទ្រ របស់នាងនៅខេត្តស្វាយរៀង សប្បាយរីករាយខ្លាំងមែនទែន ជាមួយនឹងការសម្តែងយ៉ាងពិសេស ជាមួយគ្រូបង្វឹករបស់នាង អ្នកនាង សុគន្ធ និសា។

មិនត្រឹមតែប៉ុណ្ណោះ ម៉ីហៀង  ក៏មានការសំណូមពរពី អ្នកគាំទ្រនៅទីនោះផ្ទាល់ ឲ្យនាងច្រៀងចម្រៀងគោក មួយបទដើម្បីជាអនុស្សាវរីយ៍សម្រាប់អ្នកខេត្តស្វាយរៀង។ យ៉ាងណាមិញ ម៉ីហៀងបាន យកបទ «វាសនាបុប្ផាស្វាយរៀង» ដើម្បីច្រៀង ដែលធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តខ្លាំងមែនទែន ដោយសារតែសម្លែង ដ៏ពិរោះ ស្តាប់ស្ទើរតែព្រឺសម្បុររបស់នាងផងដែរ៕

ចង់ដឹងថា ម៉ីហៀង ច្រៀងគោកពិរោះយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖ 

សុគន្ធ និសា និង​ម៊ីហៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុយ ម៉ីហៀង