រាជធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​បាន​នាំ​គ្នា​ចេញពី​ក្លឹ​ប រួច​ដេញ​វាយ​គ្នា​តាម​ផ្លូវ​សារ​ធា​រណៈ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ដេញ​តាម​បង្ក្រាប​ព្រមទាំង​ឃាត់ខ្លួន​បាន​០៦​នាក់ កាលពី​ម៉ោង​០១​និង​៣០​នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧នៅ​លើ​កំណាត់​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ប្រាប់​ថា មុន​កើតហេតុ​ស្រាប់តែ​មាន​យុវជន​ចំនួន​២​ក្រុម ក្នុង​ដៃ​មាន​ប្រដាប់​ខ្សែរ​ក្រ​វ៉ា​ត់ ថុំ​ថ្ម និង​មួក​សុ​វត្តិភាព​បាន​ជិះ​ម៉ូតូ​ប្រដេញ​វាយ​គ្នា តាម​ដងផ្លូវ​សារ​ធា​រណៈ​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ដេញ​តាម​បង្ក្រាប​ព្រមទាំង​ឃាត់ខ្លួន​បាន​មនុស្ស​០៦​នាក់​យក​មក​ធ្វើការ​សាកសួរ ។ ក្រុម​យុវជន​ឈាមរាវ​ខាងលើ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់​នេះ សុទ្ធតែ​មក​តាម​បណ្តាល​ខេត្ត​ធ្វើ​ជា​កម្មករ​រោងចក្រ ក្រោយ​ពី​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​បាន​ធ្វើការ​អប់រំ និង​ហៅ​អ្នក​មក​ធានា​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​៕

យុវជន​មួយ​ក្រុម​បាន​នាំ​គ្នា​ចេញពី​ក្លឹ​ប រួច​ដេញ​វាយ​គ្នា​តាម​ផ្លូវ​សារ​ធា​រណៈ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ
យុវជន​មួយ​ក្រុម​បាន​នាំ​គ្នា​ចេញពី​ក្លឹ​ប រួច​ដេញ​វាយ​គ្នា​តាម​ផ្លូវ​សារ​ធា​រណៈ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ
យុវជន​មួយ​ក្រុម​បាន​នាំ​គ្នា​ចេញពី​ក្លឹ​ប រួច​ដេញ​វាយ​គ្នា​តាម​ផ្លូវ​សារ​ធា​រណៈ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]