ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មថោន កញ្ញា រ៉ាប៊ី កំពុងតែទទួលការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រជាច្រើន ទៅលើបទចម្រៀងរបស់នាង ដែលបានចេញលក់នៅលើទីផ្សារ ហើយជាពិសេសនោះ បទដែលកំពុងទទួលការគាំទ្ររបស់នាង មានចំណងជើងថា «4141» ផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា រ៉ាប៊ី បានយកបទចម្រៀងដែលកំពុងតែទទួលបាន ការគាំទ្ររបស់ខ្លួន មកសម្តែងនៅក្នុងកម្មវិធីទូរទស្សន៍មួយ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងស្ទើរតែធ្វើឲ្យអ្នកទស្សនានៅទីនោះ ឈាមច្រមុះនិងទប់អារម្មណ៍មិនបាន គឺដោយសារតែរូបពណ៌ផ្កាឈូក ដែលនាងស្លៀក គឺមានសភាពរឹបពេក ដែលសឹងតែធ្វើឲ្យនាងបង្ហាញ តំបន់ពិសេសនៅលើឆាក កណ្តាលហ្វូងមនុស្សទៅហើយ។

ជាក់ស្តែង​ ភាពភ្ញាក់ផ្អើលនេះ កើតឡើងដោយសារតែមានគណនីមួយ នៅលើបណ្តាញសង្គមយូធូប បានបង្ហោះវីដេអូថតសកម្មភាពរបស់នាងនៅទីនោះផ្ទាល់ ហើយថែមទាំងដាក់រូបក្នុងវីដេអូ ដោយគូសសញ្ញាបញ្ជាក់ឲ្យទស្សនិកជនដឹង ថែមទៀតផង។

ទោះជាយ៉ាងណាក្តី ទាំងនេះគ្រាន់តែការសន្និដ្ឋានមួយ របស់អ្នកគាំទ្រនាងតែប៉ុណ្ណោះ។ ចំណែកព័ត៌មានលម្អិត បើសិនជាមានការបកស្រាយច្បាស់លាស់ណាមួយពីសាមីខ្លួន ខ្មែរឡូត នឹងបញ្ជាក់នាពេលក្រោយទៀត៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី ពេលសម្តែងលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី