(ភ្នំពេញ)៖ កំពូលតារាចម្រៀងសំឡេងពីរោះលន្លង់លន្លោច អ្នកនាង ម៉េង កែវពេជ្ជតា បានប្រកាសឲ្យដឹងថា ដោយមានការជូនពរពីសំណាក់មហាជន និងអ្នកគាំទ្ររបស់ខ្លួន ទើបថ្មីៗនេះសម្រេចបាន កិច្ចការធំបន្ថែមមួយទៀត ពោលគឺកិច្ចការនោះ ជាការបញ្ចប់ការថតបទចម្រៀងរបស់ខ្លួន ដែលមានបង្កប់អត្ថន័យ ចង់ឲ្យកូនខ្មែរចេះថែរក្សាអ្វី ដែលយើងមាន ឲ្យគង់វង្ស កុំឲ្យបុព្វបុរសអស់សង្ឃឹម។

អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរភ្ជាប់ជាមួយចម្រៀងមួយបទថា រួចរាល់កិច្ចការធំមួយទៀតហើយ។ ដោយសារការជូនពរដ៏កក់ក្តៅ ពីសំណាក់ហ្វ៊ែន មិត្តសម្លាញ់ និងបងប្អូនទស្សនិកជន ទើបនាងខ្ញុំ កូនៗ និងក្រុមគ្រួសារបានទទួលជោគជ័យ យ៉ាងត្រចះត្រចង់។ បទចម្រៀង «បណ្តាំអង្គរ» គឺជាស្នាដៃនិពន្ធបទភ្លេង ដោយក្មួយប្រុស សេរីវុធ ទំនុកច្រៀងដោយនាងខ្ញុំ និងប្រគុំជូនដោយក្រុមតន្ត្រី ត្រកូលម៉េង។

អ្នកនាង ម៉េង កែវពេជ្ជតា បានបន្តថា «យើងខ្ញុំបានយកអស់កម្លាំងកាយចិត្ត ដែលមានទាំងប៉ុន្មានមកបង្កើត បទចម្រៀងនេះ ក្នុងរយៈពេលខ្លីបំផុត ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ គឺក្នុងនាមជាកូនខ្មែរ ត្រូវតែគាំទ្រអ្វីដែលជាការជួយខ្មែរ ដោយមិនគិតពីសុខភាព ធនធានចំណាយ ឬពេលវេលាដ៏មមាញឹកប៉ុណ្ណា!»។

«តាមរយៈបទចម្រៀង ដែលខ្ញុំ និងបងប្អូនកូនក្មួយលើកយកមកបង្ហាញជូននេះដែរ ខ្ញុំក៏សូមផ្ញើរជូនកូនខ្មែរគ្រប់រូបឲ្យរក្សាអ្វី ដែលយើងមានឲ្យគង់វង្ស កុំឲ្យបុព្វបុរសអស់សង្ឃឹម។ សូមអរគុណដល់ក្រុមពេជ្ជតាហ្វ៊ែន ដែលផ្តល់កម្លាំងចិត្ត ពីចម្ងាយអរគុណបងប្អូនទស្សនិកជន និងអគុណស្ថានីយទូរទស្សន៍បាយ័ន ដែលផ្តល់កិត្តិយស ដល់នាងខ្ញុំគ្រប់វេលា។ ជូនពរលោកអ្នកសុខសប្បាយ និងជោគជ័យ ឈ្នះមារទាំងឡាយកុំបីឃ្លាត»។ នេះជាសម្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា បញ្ជាក់បន្ថែម៕

អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉េង កែវ​​ពេជ្ជតា