ដើម្បីបង្កើនសមត្ថភាពផ្លូវភេទ ធ្វើឱ្យការរួមភេទមានដំណើរការល្អ និងសុខស្រណុកស្រួល មនុស្សជាច្រើន ជាពិសេសគឺបុរសៗតែម្តង តែងតែចំណាយលុយទៅទិញថ្នាំបំប៉ន ឬថ្នាំលាបផ្សេងៗដើម្បីជំនួយប្រដាប់ភេទ។

ទោះជាយ៉ាងណាក្តី តាមការសិក្សាជាច្រើនបានបង្ហាញថា ថ្នាំជំនួយប្រដាប់ភេទ អាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ថែមទាំងអាចបង្កជាជំងឺទាក់ទងនឹងបេះដូង សសៃឈាមបេះដូង ប៉ះពាល់ដល់ថ្លើម និងតម្រងនោមផងដែរ។

ជាសំណាងល្អ ការពិតទៅ របស់ធម្មជាតិងាយរក ដែលនៅជិតៗដៃរបស់អ្នក ក៏មានសមត្ថភាពបង្កើនសមត្ថភាពផ្លូវភេទ និងពង្រឹងប្រដាប់ភេទបុរសផងដែរ ហើយថែមទាំងមិនមានផលប៉ះពាល់ដល់សុខភាពទៀតផង។

ចង់ដឹងថាគ្រឿងផ្សំមានអ្វីខ្លះ និងវិធីធ្វើយ៉ាងណាខ្លះ មកតាមដានទាំងអស់គ្នា៖

ការពិតទៅ របស់ធម្មជាតិងាយរក ដែលនៅជិតៗដៃរបស់អ្នក ក៏មានសមត្ថភាពបង្កើនសមត្ថភាពផ្លូវភេទ និងពង្រឹងប្រដាប់ភេទបុរសផងដែរ

# គ្រឿងផ្សំ

- ឪឡឹក ១ផ្លែ

- ក្រូចឆ្មារសម្បកលឿង (ក្រូចឆ្មារធម្មតាក៏បាន) ៣ផ្លែ

គ្រឿងផ្សំឪឡឹក ១ផ្លែ
ក្រូចឆ្មារសម្បកលឿង (ក្រូចឆ្មារធម្មតាក៏បាន) ៣ផ្លែ

# ការអនុវត្ត

- យកផ្លែឪឡឹក មកចិតសម្បក រួចកាត់ជាដុំៗ ធ្វើយ៉ាងណាឱ្យជាប់សាច់ពណ៌សវាមកជាមួយ។

យកផ្លែឪឡឹក មកចិតសម្បក រួចកាត់ជាដុំៗ ធ្វើយ៉ាងណាឱ្យជាប់សាច់ពណ៌សវាមកជាមួយ

- បន្ទាប់មកយកឪឡឹកដែលចិតរួច ទៅក្រឡុក ឱ្យបានទឹកឪឡឹកចំនួន ១លីត្រ។

បន្ទាប់មកយកឪឡឹកដែលចិតរួច ទៅក្រឡុក ឱ្យបានទឹកឪឡឹកចំនួន ១លីត្រ
បន្ទាប់មកយកឪឡឹកដែលចិតរួច ទៅក្រឡុក ឱ្យបានទឹកឪឡឹកចំនួន ១លីត្រ

- រួចយកទឹកឪឡឹកនោះ ទៅដាំឱ្យពុះ រយៈពេល ២ ទៅ៣ នាទី សឹមច្របាច់ក្រូចឆ្មារឱ្យអស់ទាំង ៣ផ្លែ ហើយបិទភ្លើង រួចទុកឱ្យត្រជាក់ សឹមចាក់ក្នុងដប ឬកែវ យកទៅរក្សាទុកក្នុងទូទឹកកក។

រួចយកទឹកឪឡឹកនោះទៅដាំឱ្យពុះ រយៈពេល ២ ទៅ៣ នាទី
រួចយកទឹកឪឡឹកនោះទៅដាំឱ្យពុះ រយៈពេល ២ ទៅ៣ នាទី សឹមច្របាច់ក្រូចឆ្មារឱ្យអស់ទាំង ៣ផ្លែ សឹមបិទភ្លើង រួចទុកឱ្យត្រជាក់

# ការប្រើប្រាស់ និងប្រសិទ្ធភាព

- អ្នកអាចទទួលទានទឹកឪឡឹកមួយនេះ ម្តង ២ស្លាបព្រាបាយ ឬ ១ភាគ៣ពែង នៅពេលព្រឹក និងយប់មុនចូលគេង។

អ្នកអាចទទួលទានទឹកឪឡឹកមួយនេះ ម្តង ២ស្លាបព្រាបាយ ឬ ១ភាគ៣ពែង នៅពេលព្រឹក និងយប់មុនចូលគេង

- តាមការសិក្សាបង្ហាញថា សារធាតុ Citrulline ដែលមាននៅក្នុងទឹកឪឡឹកមួយនេះ អាចជួយបង្កើនចរន្តឈាមទៅសរីរាង្គបន្តពូជ បង្កើនសមត្ថភាពផ្លូវភេទឱ្យក្លាំងក្លា ពង្រឹងប្រដាប់ភេទឱ្យរឹងមាំប្រើការបានយូរ ថែមទាំងអាចជួយព្យាបាលអ្នកដែលមានបញ្ហាងាប់ប្រដាប់ភេទ (ងាប់លិង្គ) ថែមទៀតផង។ 

ចំណាំ៖  មិនត្រូវលាយទឹកឪឡឹកនេះ ជាមួយទឹកស្ករ ​ឬទឹកឃ្មុំជាដាច់ខាត ​វានឹងធ្វើឱ្យបាត់បង់ប្រសិទ្ធភាព របស់ភេសជ្ជៈមួយនេះបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]