ភ្នំពេញ៖ ថ្មីៗនេះកំពូលតារាចម្រៀង ពេជ្រ សោភា និងតារាសម្តែងលោក ឆឹម សក្កដា ជាគូស្នេហ៍ បានចេញបទចម្រៀងរួមគ្នាមួយបទជាលើកដំបូង ដែលមានចំណងជើងថា «សុភមង្គលស្នេហ៍»។
នៅក្នុងនោះផងដែរ អ្នកទាំងពីរក៏បានច្រៀងឆ្លងឆ្លើយគ្នាយ៉ាងពិរោះរណ្តំ ដែលបានទាក់ទាញអ្នកគាំទ្រជាច្រើនរូប ឱ្យមានភាពលន្លង់លន្លោចទៅតាមបទចម្រៀង។
ដោយចម្រៀងមួយបទនេះ បានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ រៀបរាប់ពីប្រវត្តិក្តីស្នេហារបស់អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា ផ្ទាល់តែម្តង ដែលមានចំពោះគ្នាទៅវិញទៅមក។
ជាពិសេសនោះគឺបទ «សុភមង្គលស្នេហ៍» ក៏ជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយលោក ឆឹម សក្កដា ដែលបានលាតត្រដាងពីស្នេហាមួយដ៏រ៉ូមែនទិក។
មិនធម្មតាមែន គូស្នេហ៍មួយគូនេះ ពិតជាផ្អែមល្ហែមជាមួយគ្នាខ្លាំង រហូតដល់បញ្ចេញស្នាដៃរួមគ្នាថែមទៀតផង ស្តាប់ហើយធ្វើឱ្យច្រណែនមិនតិចទេ ចំពោះគូស្នេហ៍អ្នកទាំងពីរ។
គួរឱ្យដឹងផងដែរថា នេះជាលើកទីមួយហើយ ដែលតារាចម្រៀង ពេជ្រ សោភា និងតារាសម្តែងលោក ឆឹម សក្កដា ជាគូស្នេហ៍ បកស្រាយបទចម្រៀងរួមគ្នាជាលើកដំបូង ហើយរៀបរាប់ពីប្រវត្តិស្នេហ៍ខ្លួន ដ៏ផ្អែមល្ហែមបែបនេះ។
ពេលនេះអ្នកគាំទ្រ ក៏កំពុងតែទន្ទឹងរង់ចាំមើល បទចម្រៀងស្នេហារបស់ពួកអ្នកទាំងពីរ ចេញមកពេញលេញ នៅក្នុងពេលខាងមុខនេះដែរ ៕
ទស្សនាវីដេអូខាងក្រោម ដែលជា Teaser ចម្រៀង៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]