ខេត្តកំពង់ស្ពឺ ៖ កូន​តិរច្ឆាន​ម្នាក់​ត្រូវ​បាន​ឪពុក​របស់​ខ្លួន​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន បន្ទាប់​ពី​កូន​រូប​នេះ​ប្រើ​អំពើ​ហិង្សា និង​ប្រុង​វាយ​សម្លាប់​ឪពុក​ដោយ​ខ្នងពូថៅ ព្រោះតែ​ខឹង​នឹង​ឪពុក​ស្តីប្រដៅ​កុំ​ឲ្យ​ឈ្លោះ​ជាមួយ​អ្នក​ភូមិ ។ កូន​តិរច្ឆាន​រូប​នេះ ត្រូវ​បាន​ឪពុក​ស្នើ​ឲ្យ​សមត្ថ​កិ​ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ព្រោះ​គាត់​មិន​អាច​ទ្រាំ​នឹង​ទ​ង្វើ​របស់​កូន​រូប​នេះ​បាន​តទៅ​ទៀត​ឡើយ ។

ករណី​គំរាម​សម្លាប់​ឪពុក​ពី​សំណាក់​កូន​របស់​ខ្លួន​នេះ កើតឡើង​កាលពី​ម៉ោង​០៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិ​ក្រាំង​លាវ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ​ឈ្មោះ សួន ឆ​លី​ហៀ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​លាវ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឪពុក​របស់​ខ្លួន​ឈ្មោះ សួន សេង អាយុ​៦៤​ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយ​គ្នា នៅ​ភូមិ​កើតហេតុ​ខាងលើ ។

កូន​តិរច្ឆាន​ម្នាក់​ត្រូវ​បាន​ឪពុក​របស់​ខ្លួន​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន បន្ទាប់​ពី​កូន​រូប​នេះ​ប្រើ​អំពើ​ហិង្សា និង​ប្រុង​វាយ​សម្លាប់​ឪពុក​ដោយ​ខ្នងពូថៅ

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​សំបូរ បាន​ឃាត់​បន្ទាប់​ពី​ទទួល​បណ្តឹង​របស់​បុរស​ជា​ឪពុក​រួច​មក ។ ឪពុក​របស់​ជនសង្ស័យ​បាន​ប្តឹង​កូន​របស់​ខ្លួន​ថា​គំរាម​សម្លាប់​រូប​គាត់​ដោយ​បាន​យក​ពូថៅ​ប្រុង​កាប់​រូប​គាត់ ក្រោយ​ពី​គាត់​ស្តីបន្ទោស​រួច​មក ។

បុរស​ជា​ឪពុក​បន្ត​ថា មុន​ពេល​កើតហេតុ គឺ​ជនសង្ស័យ​ជា​កូន​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​រហូត​ស្រវឹង​ក៏​កើត​ជម្លោះ​ជាមួយ​អ្នក​ភូមិ​ម្នាក់ ពេល​នោះ​គាត់​ជា​ឪពុក​បាន​ទៅ​ឃាត់ ហើយ​នាំ​គេ​មក​ផ្ទះ​វិញ ។ ពេល​មក​ដល់​ផ្ទះ​គាត់​បាន​ស្តីបន្ទោស​ថា «​ពេញវ័យ​ហើយ គួរ​ណាស់​តែ​ខិតខំ​ជួយ​ធ្វើការ​ឪពុក​ម្តាយ ដែល​ចាស់ជរា​ប្រសើរ​ជាង​នាំ​គ្នា​ទៅ​ផឹកស្រា​អត់​អំពើ​» ។

ប្រភព​បន្ត​ថា គ្រាន់តែ​ឪពុក​និយាយ​ចប់ កូន​តិរច្ឆាន​រូប​នេះ​បាន​ស្ទុះ​មក​វាយតប់​លើ​គាត់​ជា​ឪពុក​រហូត​របួស​ដាច់​ក្បាលជង្គង់ ហើយ​ក៏​ស្ទុះ​ទៅ​យក​ពូថៅ​មក​គំរាម​សម្លាប់​គាត់​ទៀត ទើប​គាត់​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​ទៅ ។

ជនសង្ស័យ​ឈ្មោះ សួន ឆ​លី​ហៀ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​លាវ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឪពុក​របស់​ខ្លួន​ឈ្មោះ សួន សេង អាយុ​៦៤​ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយ​គ្នា

ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ឪពុក​ពិតប្រាកដ​មែន តែ​នេះ​បណ្ដាល​មក​ពី​រូបគេ​ស្រវឹងស្រា ទើប​ធ្វើ​បែប​នេះ ។

បច្ចុប្បន្ន ជនសង្ស័យ​ដែល​យក​ពូថៅ​គំរាម​សម្លាប់​ឪពុក​របស់​ខ្លួន​នេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ តាម​ពាក្យបណ្ដឹង​របស់​បុរស​ជា​ឪពុក ដោយ​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ៕

ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ឪពុក​ពិតប្រាកដ​មែន

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]