អង់គ្លេស៖ ទម្រង់លេងរបស់កីឡាករបាល់ទាត់ តែងតែមានឡើងនិងមានចុះ មិនថាកីឡាករកម្រិតមធ្យម ឬក៏លំដាប់ពិភពលោកនោះទេ។

យ៉ាងណាមិញ មួយរយៈពេលចុងក្រោយនេះ កីឡាករលំដាប់ពិភពលោក ២រូបរបស់ក្រុម Manchester United គឺកីឡាករ Henrikh Mkhitaryan និងកីឡាករ Luke Shaw ហាក់បីដូចជាមាន បញ្ហាធ្លាក់ទម្រង់លេងយ៉ាងខ្លាំង រហូតដល់បាត់បងតំណែងជាកីឡាករ ១១នាក់ដំបូងទៀតផង។

ដូចគ្នានេះដែរ កាលពីថ្មីៗនេះ លោក Jose Mourinho បានប្រាប់សារព័ត៌មានថា យុទ្ធសាស្រ្តរបស់គាត់ ក្នុងនាមជាអ្នកចាត់ការទូទៅ គឺផ្តោតសំខាន់ទៅលើតម្លៃកីឡាករ។ ដូច្នេះប្រសិនបើ កីឡាករណាម្នាក់មិនសប្បាយចិត្ត នឹងនៅជាមួយក្រុម ពួកគេអាចដាក់សំណើរសុំចាកចេញពីក្លិបបាន។ ប៉ុន្តែលុះត្រាតែក្លិបដែលស្នើសុំទិញពួកគេ បានផ្តល់តម្លៃមួយដែលសមរម្យ ទើបលោកអនុញ្ញាតឲ្យពួកគេ ចាកចេញពីក្លិប Manchester United ។ 

ដោយឡែក ប្រភពមួយចំនួន ក៏បានអះអាងដែរថា ការបង្ហើបខាងលើរបស់ Mourinho ដូចជា សង្កត់ធ្ងន់ទៅលើស្ថានភាពរបស់កីឡាករ Henrikh Mkhitaryan និងកីឡាករ Luke Shaw ដែលកំពុងធ្លាក់ទម្រង់លេង និងបាត់បងតំណែង។ 

គួរបញ្ជាក់ផងដែរថា រឿងរ៉ាវបែបនេះក៏បានកើតឡើងផងដែរ កាលពីរដូវកាលមុន ហើយក្នុងពេលនោះ លោក Jose Mourinho បានអនុញាត្តិឲ្យកីឡាករ Morgan Schneiderlin និង Memphis Depay ចាកចេញពីក្លិប Manchester United បន្ទាប់ពីពួកគេបានស្នើសុំចេញពីក្លិប ដោយសារតែ បញ្ហាមិនសូវបានបង្ហាញខ្លួននេះ៕ 

លោក Jose Mourinho
កីឡាករ Henrikh Mkhitaryan
កីឡាករ Luke Shaw

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]