«ខ្ទឹមស និងក្រូចឆ្មារ» (ក្រូចឆ្មារសម្បកលឿង) គ្រឿងផ្សំងាយរកទាំងពីរនេះ ក៏បានក្លាយទៅជាគ្រឿងផ្សំ ដ៏ពេញនិយមមួយផងដែរ នៅក្នុងផ្ទះបាយ។ ជាពិសេសអាចយកមកធ្វើជាភេសជ្ជៈ អាហារបំប៉នសម្រាប់សុខភាព និងថែរក្សាសម្រស់មិនចាញ់គ្រឿងផ្សំដដៃៗទៀតនោះទេ។ នោះក៏ដោយសារតែ ខ្ទឹមស និងក្រូចឆ្មារសម្បកលឿង សុទ្ធតែមានធាតុផ្សំសំខាន់ៗ និងមានប្រយោជន៍ដូចជា៖

- ខ្ទឹមស៖ មានអាហារបំប៉ន និងជាតិកាកសសៃល្អដូចជា៖ វីតាមីន B6 វីតាមីន B1 វីតាមីន C សេលេញ៉ូម (Selenium) ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ និងជាតិប្រួតេអីុនផងដែរ ដែលវាអាចមានលទ្ធភាពកាត់បន្ថយកាឡូរី មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចការពារស្មារតី រាងកាយពីជំងឺវង្វេងវង្វាន់ទៀតផង។

ខ្ទឹមស៖ មានអាហារបំប៉ន និងជាតិកាកសសៃល្អដូចជា៖ វីតាមីន B6 វីតាមីន B1 វីតាមីន C សេលេញ៉ូម (Selenium) ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ និងជាតិប្រួតេអ៊ីនផងដែរ

- ក្រូចឆ្មារសម្បកលឿង៖ វីតាមីន និងធាតុសំខាន់ៗនៅក្នុងក្រូចឆ្មារ អាចជួយបង្កើនមុខងាររំលាយអាហារ ថែមទាំងអាចប្រឆាំងនឹងជំងឺមហារីកផងដែរ។

ក្រូចឆ្មារសម្បកលឿង៖ វីតាមីន និងធាតុសំខាន់ៗនៅក្នុងក្រូចឆ្មារ អាចជួយបង្កើនមុខងាររំលាយអាហារ ថែមទាំងអាចប្រឆាំងនឹងជំងឺមហារីកផងដែរ

គុណប្រយោជន៍របស់ខ្ទឹមស និងក្រូចឆ្មារសម្បកលឿង មិនមែនមានតែប៉ុណ្ណេះនោះទេ មានគុណសម្បត្តិស្ទើរតែរៀបរាប់មិនអស់ជាច្រើនទៀត ប៉ុន្តែនៅក្នុងនោះផងដែរ ត្រូវបានគេរកឃើញថា ការផ្សំគ្រឿងរវាងខ្ទឹមស និងក្រូចឆ្មារសម្បកលឿង ធ្វើជាភេសជ្ជៈទទួលទានរាល់ព្រឹក រឹតតែបង្កើនគុណសម្បត្តិ សម្រាប់សុខភាពទ្វេរដងផងដែរ ដែលរួមមានដូចជា៖

- ជួយសម្រួលដល់ប្រព័ន្ធសសៃឈាម និងជួយបន្សុទ្ធឈាម

- ជួយកុំឱ្យឈាមកក

- បង្កើនចរន្តឈាម ឱ្យដំណើរការល្អសព្វរាងកាយ

- ជួយកាត់បន្ថយសម្ពាធឈាម

- អាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក

- ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ឱ្យកាន់តែរឹងមាំ អាចមានលទ្ធភាពទប់ទល់នឹងជំងឺផ្សេងៗ   

- ជួយធ្វើឱ្យតម្រងនោមមានសុខភាពល្អ ថែមទាំងពង្រឹងសុខភាពថ្លើមឱ្យដំណើរការល្អ

គុណប្រយោជន៍របស់ខ្ទឹមស និងក្រូចឆ្មារសម្បកលឿង មិនមែនមានតែប៉ុណ្ណេះនោះទេ មានគុណសម្បត្តិស្ទើរតែរៀបរាប់មិនអស់ជាច្រើនទៀត

- មានសារធាតុប្រឆាំងអុកស៊ីតកម្ម ការពាររាងកាយ និងជំងឺជាច្រើនមុខ

- ជួយបន្ថយហាន័យនៃជំងឺគាំងបេះដូង និងសាច់សសៃឈាមខួរក្បាល

- ជួយកាត់បន្ថយកម្រិតជាតិខ្លាញ់ កូឡេស្តេរ៉លអាក្រក់ពីរាងកាយ (Cholesterol ) និងខ្លាញ់រុំសសៃឈាមបេះដូង ( Triglycerides)

- ជួយកាត់ជាតិខ្លាញ់ដែលលើសក្នុងរាងកាយ ជំនួយដល់ការសម្រកទម្ងន់

- ជួយបន្ថយអាការប្រតិកម្មអាឡែកហ្ស៊ីស្បែក និងជំងឺរលាកខ្ទង់ច្រមុះ ដូចជាជំងឺផ្តាសាយ និងរលាកបំពង់កជាដើម

- ប្រឆាំងនឹងជំងឺឬសដូងបាត

- ជួយប្រយុទ្ធប្រឆាំង នឹងអាការស្លេកស្លាំង និងជំងឺកង្វះកោសិកាឈាមក្រហម

- ជួយសម្រួល និងបន្ថយការឈឺចុកចាប់ត្រង់ក្រពះ និងពោះវៀន

- ជួយការពារ និងកាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ និងឆ្អឹង

- អាចជួយការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺសួត

- ជួយបង្កើនទឹកមាត់ និងសម្រួលបំពង់ក។

ជួយកាត់ជាតិខ្លាញ់ដែលលើសក្នុងរាងកាយ ជំនួយដល់ការសម្រកទម្ងន់

ដូច្នេះ ដើម្បីទទួលបានផលប្រយោជន៍សុខភាពខាងលើនេះ មកតាមដានវិធីធ្វើភេសជ្ជៈពី ខ្ទឹមស និងក្រូចឆ្មារសម្បកលឿងទាំងអស់គ្នាដូចខាងក្រោម៖

# គ្រឿងផ្សំ

- ទឹកស្អាត ១លីត្រ ឬទឹកកន្លះលីត្រក៏បាន

- ខ្ទឹម ស ២មើម

- ក្រូចឆ្មារសម្បកលឿង ២ផ្លែ (ក្រូចឆ្មារធម្មតាក៏បាន តែក្រូចឆ្មារសម្បកលឿងមានប្រសិទ្ធភាពជាងដែលអាចរកទិញយ៉ាងងាយនៅរាល់ផ្សារទំនើប)

ខ្ទឹម ស ២មើម ក្រូចឆ្មារសម្បកលឿង២ផ្លែ ​និងទឹក១លីត្រ

# ការអនុវត្ត

- ជាដំបូងយកខ្ទឹមស មកបកសម្បក រួចហាន់ជាចំណិតតូចៗ ហើយយកក្រូចឆ្មារសម្បកលឿង មកលាងទឹកឱ្យស្អាត រួចកាត់ជាចំណិតស្តើងៗក៏បាន ចិតជាដុំៗក៏បាន ទាំងសម្បក។

ជាដំបូងយកខ្ទឹមស មកបកសម្បក រួចហាន់ជាចំណិតតូចៗ ហើយយកក្រូចឆ្មារសម្បកលឿង មកលាងទឹកឱ្យស្អាត រួចកាត់ជាចំណិតស្តើងៗក៏បាន ចិតជាដុំៗក៏បាន ទាំងសម្បក

- បន្ទាប់មកយកគ្រឿងផ្សំទាំងអស់នេះខាងលើ មកដាំជាមួយទឹកស្អាត រហូតដល់ពុះរយៈពេល ១៥នាទី។

បន្ទាប់មកយកគ្រឿងផ្សំទាំងអស់នេះខាងលើ មកដាំជាមួយទឹកស្អាត រហូតដល់ពុះរយៈពេល ១៥នាទី

- ជាចុងក្រោយអ្នកអាចច្រោះយកតែទឹក មកទទួលទានធ្វើជាតែក្តៅឧណ្ហៗក៏បាន ឬរក្សាទុកក្នុងទូទឹកកកទទួលទានពេលក្រោយក៏បាន។

- អ្នកត្រូវតែទទួលទានទឹកមួយនេះ ម្តងចំនួន ៥០មីលីលីត្រ នៅពេលព្រឹករាល់ពេលពោះទទេដើម្បីប្រសិទ្ធភាព។

ជាចុងក្រោយអ្នកអាចច្រោះយកតែទឹក មកទទួលទានធ្វើជាតែក្តៅឧណ្ហៗក៏បាន ឬរក្សាទុកក្នុងទូទឹកកកទទួលទានពេលក្រោយក៏បាន

ចំណាំ៖

- ដើម្បីងាយស្រួលទទួលទាន អ្នកអាចលាយភេសជ្ជៈមួយនេះ ជាមួយទឹកឃ្មុំបន្តិចដើម្បីបង្កើនរសជាតិក៏បាន។

- សម្រាប់ព្យាបាល និងជំនួយសុខភាព អ្នកគួរទទួលទានទឹកនេះជាប់ៗគ្នាចំនួន ២៥ថ្ងៃ រួចឈប់ទទួលទានទឹកនេះ ១០ថ្ងៃ។ ប្រសិនជាសុខភាពរបស់អ្នក នៅតែប្រសើរឡើង អ្នកអាចទទួលទានភេសជ្ជៈនេះ បន្ថែមទៀតផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]