ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលផលិតកម្មសាន់ដេ បង្ហោះបទ Original Song ថ្មីសន្លាងនៅលើផេករបស់ខ្លួន ហើយជាបទដែលបកស្រាយដោយ លោក ជ័យ សុវ៉ាត ម្ចាស់ជ័យលាភីលេខ២ ក្នុងកម្មវិធីផ្កាយរះក្នុងសួន ជំនាន់ទី១ កាលពីឆ្នាំ២០១៣។ នេះជាវត្តមានសមាជិកថ្មីរបស់ផលិតកម្មសាន់ដេ ខណៈដែលតារាចម្រៀងរូបនេះ ក៏ត្រូវបានគេចាប់អារម្មណ៍មិនតិចនោះទេ ដោយសារតែលោកគឺជាតារាចម្រៀង ដែលធ្លាប់មានឈ្មោះបោះសំលេងមិនធម្មតាផងដែរ មុនពេលលោកសម្រេចចិត្តដកខ្លួនរៀនពេទ្យមួយរយៈ។

លោក ជ័យ សុវ៉ាត

លោក ជ័យ សុវ៉ាត បានបញ្ជាក់ក្រោយពីបទដំបូងរបស់លោកក្រោមចំណងជើងថា«ក្រចេះស្នេហ៍បង»ចេញបង្ហោះនៅក្នុងផលិតកម្មសាន់ដេរថា លោកពិតជាបានកុងត្រាចូលច្រៀងនៅក្នុងផលិតកម្មធំមួយនេះប្រាកដមែន តែលោកសុំបដិសេធប្រាប់អោយដឹងពីចំនួនឆ្នាំដែលលោកបានចូលកុងត្រា។ លោកថានេះជាចម្រៀងបើកឆាក និងជាប្រភេទនិពន្ធថ្មី ដោយក្នុងពេលខាងមុខ ផលិតកម្មក៏នឹងបន្តចេញបទចម្រៀងរបស់លោកជាបន្តបន្ទាប់ផងដែរ។ នេះជាការហក់ចូលផលិតកម្មចម្រៀងជាលើកទី២ បន្ទាប់ពីលោកបានសម្ងំជ្រកនៅក្នុងផលិតកម្មMega ប្រមាណជាច្រើនឆ្នាំ ហើយមិនសូវទទួលបានជោគជ័យ ស្របគ្នាដែលលោកក៏បានដកខ្លួនទៅសិក្សាផ្នែកពេទ្យ ក្រោយមានអ្នកជំនួញធំដុំ និងជាមន្ត្រីរាជការផង យកទៅចិញ្ចឹមធ្វើកូនពេញសិទ្ធិ។ លោកអះអាងថាការសិក្សាផ្នែកពេទ្យមិនទាន់ដល់ឆ្នាំបញ្ចប់នៅឡើយទេ ប៉ុន្តែដោយសារតែលោកមានឱកាសចូលផលិតកម្មសាន់ដេ ទើបលោកសម្រេចចិត្តស្រវាស៊ប់នឹងសិល្បៈជាថ្មី ដោយលោកបញ្ជាក់ថាការហក់ចូលផលិតកម្មសាន់ដេលើកនេះ ពិតជាធ្វើអោយអាជីពចម្រៀងរបស់លោកកម្រើកឡើង ស្របគ្នាដែលផលិតកម្មសាន់ដេក៏ប្រកាសថាលើកស្ទួយចំពោះលោក។

យ៉ាងណាមិញ គេមិនទាន់ដឹងថាបទថ្មីរបស់លោកនឹងទទួលបានគាំទ្រកម្រិតណានៅឡើយទេ ក្នុងពេលដែលបទមួយនេះទើបតែបង្ហោះបានប៉ុន្មានម៉ោង កាលពីល្ងាចថ្ងៃទី១៥ ធ្នូ។ ជ័យ សុវ៉ាត ត្រូវគេអះអាងថានឹងក្លាយជាគ្រាប់ពេជ្រថ្មីរបស់ផលិតកម្មសាន់ដេ ក្នុងនោះក្រៅពីអាចបកស្រាយបទចម្រៀងមនោសញ្ចេតនាបានគួរអោយចាប់អារម្មណ៍ លោកក៏អាចបកស្រាយបទញាក់បានល្អផងដែរ ។

មានការរំពឹងយ៉ាងខ្លាំងថាលោកនឹងកន្ទ្រាក់អ្នកគាំទ្របានច្រើន ដោយសារតែលោកធ្លាប់មានសន្ទុះខ្លាំងក្លារួចមកហើយនៅក្នុងវិស័យចម្រៀង ចាប់តាំងពីបានប្រលងជាប់ចំណាត់ថ្នាក់ម្ចាស់ពានរង ក្នុងកម្មវិធីផ្កាយរៈក្នុងសួន និងបានក្លាយជាកូនចិញ្ចឹមរបស់អ្នកមាន។

ខាងក្រោមជាវីដេអូចម្រៀងរបស់លោក ជ័យ សុវ៉ាត «ក្រចេះស្នេហ៍បង»៖

លោក ជ័យ សុវ៉ាត
លោក ជ័យ សុវ៉ាត
លោក ជ័យ សុវ៉ាត
លោក ជ័យ សុវ៉ាត
លោក ជ័យ សុវ៉ាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ជ័យ សុវ៉ាត