(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងបន្ថែម ពីការចុះត្រជាក់ខ្លាំងយ៉ាងគំហុក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយនៅតំបន់ជួរភ្នំដងរែក នឹងថយចុះរហូតដល់១៣អង្សាសេ។ នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។

តាមក្រសួងធនធានទឹក ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ថយចុះរហូតដល់១៥អង្សាសេ។ ដោយឡែកខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកោះកុង ថយចុះរង្វង់១៧អង្សាសេ ដល់១៨អង្សាសេ។

ក្រសួងបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ និងខេត្តផ្សេងទៀត នឹងថយចុះមកនៅក្នុងរង្វង់១៩-២០អង្សាសេ លើកលែងតែខេត្ដកែប កំពត និងខេត្តព្រះសីហនុ មិនសូវចុះត្រជាក់ខ្លាំង៕

សម្រាប់រាជធានីភ្នំពេញ និងខេត្តផ្សេងទៀត នឹងថយចុះមកនៅក្នុងរង្វង់១៩-២០អង្សាសេ លើកលែងតែខេត្ដកែប កំពត និងខេត្តព្រះសីហនុ មិនសូវចុះត្រជាក់ខ្លាំង
សម្រាប់រាជធានីភ្នំពេញ និងខេត្តផ្សេងទៀត នឹងថយចុះមកនៅក្នុងរង្វង់១៩-២០អង្សាសេ លើកលែងតែខេត្ដកែប កំពត និងខេត្តព្រះសីហនុ មិនសូវចុះត្រជាក់ខ្លាំង

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]