ខេត្តកំពត ៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​ជនបរទេស​ម្នាក់ និង​ស្ត្រី​ខ្មែរ​ជា​ដៃគូ​ម្នាក់ បាន​សម្ងំ​លាក់ខ្លួន​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ក្នុងភូមិ​សាស្ត្រ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។

លោក​ឧត្តមសេនីយទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត ដោយ​មានការ​សហការ និង​សម្របសម្រួល​នីតិវិធី​ពី​លោក ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មាន​កង​អន្តរាគមន៍​ពិសេស​ឈុត​ខ្មៅ​ស្នងការ​ខេត្ត នគរបាល​អន្តោប្រវេសន៍ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្នងការ​ខេត្ត និង​កម្លាំង​នគរបាល​ក្រុង សង្កាត់​ផង​ដែរ ដែល​ដឹកនាំ​បញ្ជា​ដោយ លោក​វរសេនីយ៍ទោ លក ញ៉ា​វ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ឆែកឆេរ​នៅ​ចំណុច​ផ្ទះ​ជួល​នោះ ។ ករណី​ចុះ​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ភូមិសាស្ត្រ​ខាងលើ ។

លោក​វរសេនីយ៍ទោ លក ញ៉ា​វ បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ថា ក្នុង​ករណី​ចុះ​បង្ក្រាប​សម្បុក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នា​ពេល​នេះ គឺ​ប្រើ​កម្លាំង​សរុប​ដើម្បី​សហការ​គ្នា​បាន​ល្អ និង​សម្រេច​កិច្ចការ​បាន​ជោគជ័យ​ដែរ ។

មាន​ជនបរទេស​ម្នាក់ និង​ស្ត្រី​ខ្មែរ​ជា​ដៃគូ​ម្នាក់ បាន​សម្ងំ​លាក់ខ្លួន​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​

លោក​បាន​បន្ត​ទៀត​ថា ក្នុង​ករណី​ចុះ​បង្ក្រាប​នេះ​ដែរ ជា​លទ្ធផល​ក្រោយ​ពេល​ឆែកឆេរ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ជា​ច្រើន និង​សម្ភារ​សម្រាប់​បម្រើ​សេវាកម្ម​ជួញដូរ និង​ប្រើប្រាស់​មួយ​ចំនួន​ធំ​ផង​ដែល​ដូច​ជា ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​៥​ថង់ (​ប្រភេទ​យ៉ា​ម៉ា​) ថ្នាំ​ម្សៅ​ថ្លា​ក្រាម​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់ ក្នុង​នោះ​៤​កញ្ចប់​ធំ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​១​គ្រឿង ឧបករណ៍​ជក់​ចំនួន ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង ថ្នាំ​សម្រើប​នារី​៩​ប្រអប់ លិង្គ​សិប្បនិម្មិត​១ ឡែ​ន​ថត​២​គ្រឿង ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ធំ ប្រាក់​រៀល​ចំនួន​៥០​ម៉ឺន​រៀល ប្រាក់​ដុល្លារ​ចំនួន​៣០០​ដុលា​រអា​មេ​រិ​ក ។

ជា​លទ្ធផល​ក្រោយ​ពេល​ឆែកឆេរ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ជា​ច្រើន និង​សម្ភារ​សម្រាប់​បម្រើ​សេវាកម្ម​ជួញដូរ និង​ប្រើប្រាស់​មួយ​ចំនួន​ធំ​ផង​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ជនបរទេស​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នេះ​មានឈ្មោះ KNOWLES GARY RO BERT ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ជនជាតិ​អូស្ត្រាលី កាន់​លិខិត្តឆ្លងដែន​លេខ PA៦២១៣៨៨៦ ។ ចំណែក​ស្ត្រី​ម្នាក់​ជា​ដៃគូ​មានឈ្មោះ មាស ថា​រី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ និង​គ្មាន​អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន​ថែម​ទៀត ។

ជនបរទេស​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នេះ​មានឈ្មោះ KNOWLES GARY RO BERT ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ជនជាតិ​អូស្ត្រាលី

ក្រោយ​ពី​ពិនិត្យ​វត្ថុ​តាង​ថ្នាំ​ញៀន និង​សម្ភារ​សម្រាប់​បម្រើ​បទល្មើស​រួច​មក កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ហើយ​នាំ​មក​កាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី​សាកសួរ ៕

កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ជា​ច្រើន និង​សម្ភារ​សម្រាប់​បម្រើ​សេវាកម្ម​ជួញដូរ និង​ប្រើប្រាស់​មួយ​ចំនួន​ធំ​ផង​
ក្រោយ​ពី​ពិនិត្យ​វត្ថុ​តាង​ថ្នាំ​ញៀន និង​សម្ភារ​សម្រាប់​បម្រើ​បទល្មើស​រួច​មក កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ហើយ​នាំ​មក​កាន់​ស្នងការ​នគរបាល​ខេត្ត
ចំណែក​ស្ត្រី​ម្នាក់​ជា​ដៃគូ​មានឈ្មោះ មាស ថា​រី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ និង​គ្មាន​អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន​ថែម​ទៀត
ជនបរទេស​ម្នាក់ និង​ស្ត្រី​ខ្មែរ​ជា​ដៃគូ​ម្នាក់ បាន​សម្ងំ​លាក់ខ្លួន​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ក្នុងភូមិ​សាស្ត្រ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត
ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​៥​ថង់ (​ប្រភេទ​យ៉ា​ម៉ា​) ថ្នាំ​ម្សៅ​ថ្លា​ក្រាម​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់ ក្នុង​នោះ​៤​កញ្ចប់​ធំ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​១​គ្រឿង ឧបករណ៍​ជក់​ចំនួន ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង ថ្នាំ​សម្រើប​នារី​៩​ប្រអប់ លិង្គ​សិប្បនិម្មិត​១ ឡែ​ន​ថត​២​គ្រឿង ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ធំ ប្រាក់​រៀល​ចំនួន​៥០​ម៉ឺន​រៀល ប្រាក់​ដុល្លារ​ចំនួន​៣០០​ដុលា​រអា​មេ​រិ​ក

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]