ភ្នំពេញ៖ ផ្សារម៉ាក្រូ មជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំធំបំផុត មានមូលដ្ឋានមកពីប្រទេសថៃ នឹងបើកសម្ពោធសាខាដំបូងរបស់ខ្លួននៅកម្ពុជា ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ដោយមានរៀបចំព្រឹត្តការណ៍ដ៏អស្ចារ្យ ជាមួយនិងកម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី១០%-៣០% ព្រមទាំងរង្វាន់ផ្សេងទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន និងអាជីវករទាំងអស់ ដែលគិតជាទឹកប្រាក់សរុបស្មើនឹងជាង ៣៥,០០០ដុល្លារ។

ផ្សារម៉ាក្រូ បើកសម្ពោធថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នេះហើយ!

កម្មវិធីបើកសម្ពោធជាផ្លូវការនេះ នឹងប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនិងលោកស្រី ស៊ុឆាដា អ៊ីធីចារូគូល (Ms.Suchada Ithijarukul) អគ្គនាយក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ ចំកាត់មហាជន និងលោកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិល. វ៉ាយ. ភី គ្រុប (L.Y.P Group)។

ផ្សារម៉ាក្រូ បើកសម្ពោធថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នេះហើយ!

ដើម្បីអបអរសាទរក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ ផ្សារម៉ាក្រូ ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ និងបន្តផ្តល់ជូនការបញ្ចុះតម្លៃជាច្រើនផ្សេងទៀតជារៀងរាល់ ២សប្ដាហ៍ម្ដង។ កម្មវិធីលក់បញ្ចុះតម្លៃនៅថ្ងៃបើកសម្ពោធជាផ្លូវការនេះ គ្រាន់តែជាការចាប់ផ្ដើមជំហានដំបូងនៃសកម្មភាពផ្ដល់ជូនពិសេសជាច្រើនទៀតដល់អតិថិជន និងអាជីវករប៉ុណ្ណោះ។ អតិថិជនទាំងអស់ នឹងរីករាយជាមួយសកម្មភាពដ៏អស្ចារ្យជាច្រើន រួមទាំងការទិញទំនិញក្នុងតម្លៃទាបសមរម្យ ដែលមានផលិតផលសរុបជាង ១០,០០០ប្រភេទ។ អតិថិជនជាសមាជិកម៉ាក្រូទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសជាបន្តបន្ទាប់ដែលអាចឲ្យពួកគាត់យកទៅលក់បន្តបានប្រាក់ចំណេញ កាត់បន្ថយថ្លៃដើមសម្រាប់អាជីវកម្មរបស់ខ្លួន និងអាចគ្រប់គ្រងទុនបង្វិលសាច់ប្រាក់យ៉ាងមានប្រសិទ្ធភាព ដើម្បីឲ្យដំណើរការអាជីវកម្មរបស់ខ្លួនកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។

ផ្សារម៉ាក្រូ បើកសម្ពោធថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នេះហើយ!

ផ្សារម៉ាក្រូបានរៀបចំបរិវេណផ្សារឲ្យអតិថិជន មានភាពងាយស្រួលក្នុងការជាវទំនិញ ដែលមានផ្ទៃដីទំហំ ១០០០០ម៉ែត្រក្រឡា មានបំពាក់ម៉ាស៊ីនត្រជាក់គ្រប់ទីតាំងលក់ និងមានចំណតរថយន្តធំទូលាយដែលអាចផ្ទុកយានយន្តបានរហូតដល់ជាង ៥០០គ្រឿង។ ផ្សារម៉ាក្រូ ផ្ដល់ជូននូវផលិតផលយ៉ាងសម្បូរ បែបប្រកបដោយគុណភាពខ្ពស់ដែលធានាតាមស្ដង់ដាប្រទេសថៃ និងអន្តរជាតិដើម្បីបំពេញតាមតម្រូវការរបស់អាជីករលក់រាយ និងប្រតិបត្តិករ ផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មម្ហូបអាហារ (HoReCa)។ ទំនិញទាំងអស់ត្រូវបានរៀបចំបែងចែកទៅតាមប្រភេទ និងនៅតាមធ្នើរ ដើម្បីជួយសម្រួលដល់អតិថិជនងាយស្រួលក្នុងការរកទិញទំនិញ។ ផ្សារម៉ាក្រូ បើកលក់ចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ។

ផ្សារម៉ាក្រូ បើកសម្ពោធថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នេះហើយ!

ផ្សារម៉ាក្រូប្តេជ្ញាដំណើរការអាជីវកម្មប្រកប ដោយទំនួលខុសត្រូវខ្ពស់ចំពោះសង្គមក្រោមគោលការណ៍អភិបាលកិច្ចល្អ។ ក្រុមហ៊ុន បានផ្ដល់ជាឱកាសការងារថ្មីៗដល់និយោជិតក្នុងស្រុក ផ្ដល់ការបណ្ដុះបណ្ដាលយ៉ាងពេញលេញ និងចំណេះដឹងក្នុងការលក់ដល់អាជីវករលក់រាយ ក៏ដូចជាសហការជាមួយកសិករក្នុងស្រុកដើម្បីបង្កើនផលិតផលមានគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់សម្រាប់អតិថិជន។ ទាំងនេះ គឺជាផ្នែកមួយនៃស្មារតីប្ដេជ្ញាចិត្តខ្ពស់របស់ ផ្សារម៉ាក្រូក្នុងនាមជា “ដៃគូអាជីវកម្មរបស់អ្នក”៕

ផ្សារម៉ាក្រូ បើកសម្ពោធថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នេះហើយ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]