អារ៉ាប់រួម៖ មុនឈានដល់ការប្រកួត វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup នៅរាត្រីយប់នេះ ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos កំពុងមានក្ដីបារម្ភក្នុងចិត្ដមួយ គឺរូបគេខ្លាចក្រុមជម្រើសជាតិអេស្ប៉ាញ ខកខានមិនបានលេងក្នុងព្រឹត្ដិការណ៍ World Cup ឆ្នាំក្រោយ នៅប្រទេសរុស្ស៊ី ដោយសារបញ្ហាតែគេរកឃើញថាបាល់ទាត់ប្រទេសនេះ មានការលូកដៃពីខាងអ្នកនយោបាយ។
តាមច្បាប់ FIFA សហព័ន្ធបាល់ទាត់គ្រប់ប្រទេសទាំងអស់ លើពិភពលោកនេះ គឺមិនត្រូវឱ្យមានអ្នកនយោបាយណាម្នាក់ លូកដៃចូលឡើយ ដោយតម្រូវឱ្យភាគីខាងវិស័យបាល់ទាត់ឯករាជ្យដោយខ្លួនឯង ខណៈនៅអេស្ប៉ាញ បញ្ហាដកលោក Angel Maria Villa ចេញពីតំណែងប្រធានសហព័ន្ធ ពីបទពុករលួយនោះ គឺត្រូវបាន FIFA គិតថាមានរឿងនៅពីក្រោយខ្នង ដោយអាចនឹងមានអ្នកធំនៅអេស្ប៉ាញ ជាអ្នកជ្រៀតជ្រែកក្នុងការងារបាល់ទាត់នេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនជំនួបយប់នេះ Ramos បាននិយាយថា៖ «ការប្រកួត World Cup មិនមាន អេស្ប៉ាញ? ខ្ញុំសឹងតែមិនជឿនោះទេ។ ពួកយើងត្រូវតែមានការប្រុងប្រយ័ត្នពីបញ្ហានេះទាំងអស់គ្នា»៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]