អេស្ប៉ាញ៖ ថ្មីៗនេះទម្រង់លេងរបស់កីឡាករ Karim Benzema ដែលជាខ្សែប្រយុទ្ធជួរមុខក្នុងក្លិបយក្ស Real Madrid បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជននិងអ្នកវិភាគបាល់ទាត់ ដោយសារតែកីឡាកររូបនេះ ហាក់បីដូចជា មិនសូវកាក់កបឡើយ ក្នុងការរកគ្រាប់បាល់។

យ៉ាងណាមិញ មុននេះបន្តិច គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បានបង្ហើបពីមតិរបស់ខ្លួនថា លោកមិនយល់ស្របជាមួយនឹង ការរិះគន់ទៅលើកីឡាករ Benzema ឡើយ។ ព្រោះថាអ្វីដែលធ្វើឲ្យលោក ចាប់អារម្មណ៍លើកីឡាកររូបនេះ មិនមែនផ្តោតទាំងស្រុង ទៅលើការស៊ុតបញ្ចូលទីនោះទេ។

គ្រូបង្វឹកវ័យ៤៥ឆ្នាំរូបនេះ បានបន្តទៀតថា Karim Benzema គឺជាកីឡាករដែលប្លែកខុសពីអ្នកដទៃ បើទោះបីជាគេមិនអាចស៊ុតបញ្ចូលទី ៥០គ្រាប់ក្នុងមួយរដូវកាលក៏ពិតមែន ប៉ុន្តែគេមានគុណសម្បត្តិផ្សេងៗ ជាច្រើនទៀតសម្រាប់ក្រុមផងដែរ។

គ្រូបង្វឹកក្លិប Real Madrid រូបនេះ បន្ថែមទៀតថា «ខ្ញុំចូលចិត្តនឹងអ្វីដែល Karim បានធ្វើសម្រាប់ក្រុម ហើយគាត់គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករល្អបំផុតផងដែរ។ ដូច្នេះហើយខ្ញុំនឹងតាមការពារកីឡាករ Benzema រហូតដល់ថ្ងៃអវសាន» ៕ 

លោក Zinedine Zidane
កីឡាករ Karim Benzema និងលោក Zinedine Zidane ក្នុងពេលហ្វឹកហាត់
កីឡាករ Karim Benzema ពេលជួយឲ្យ Real Madrid ឈ្នះពាន Champion League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]