អេស្ប៉ាញ៖ ក្រុមបិសាចក្រហម Manchester United កាន់តែមានសង្ឃឹមបន្ថែមទៀត ក្នុងការទិញខែ្សប្រយុទ្ធ Antonie Griezmann ក្រោយពីគ្រូបង្វឹក Diego Simeone ទទួលស្គាល់ថា កីឡាកររូបនេះ ត្រូវបានក្លិបអនុញ្ញាតឲ្យចាកចេញនៅរដូវកាលក្រោយ។

ក្រុមបិសាចក្រហម បានដាក់គោលដៅក្នុងការនាំយក ខែ្សប្រយុទ្ធជម្រើសជាតិបារាំងនេះ ជាកីឡាករដែលពួកគេត្រូវទិញជាងគេ កាលពីរដូវក្ដៅមុន ខណៈដែល Griezmann ក៏បង្ហាញពីចេតនាចង់ផ្លាស់មកកាន់កីឡដ្ឋាន Old Trafford ផងដែរ។  

Antonie Griezmann

យ៉ាងណាមិញ ដោយសារតែបញ្ហា Atletico ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ធើ្វការពិន័យមិនឲ្យដោះដូរកីឡាករ ទើបខែ្សប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ សម្រេចបន្ដនៅក្លិបនេះជាបន្ដ។ ប៉ុន្ដែពាក្យចចាមអារ៉ាម នៅតែបន្ដកើតមានឡើង ជុំវិញកីឡាករជំនាញជើងឆ្វេងនេះ អាចនឹងផ្លាស់ទៅលេងនៅអង់គ្លេស ខណៈ At.Madrid ក៏ទិញបានខែ្សប្រយុទ្ធ Diego Costa ត្រលប់មកវិញផងដែរ។

និយាយជុំវិញអនាគតរបស់ខែ្សប្រយុទ្ធរូបនេះ គ្រូបង្វឹក លោក Simeone បានប្រាប់សារព័ត៌មាន L’Equipe «ខ្ញុំស្រលាញ់កីឡាកររបស់ខ្ញុំណាស់ ហើយខ្ញុំក៏ចង់ឃើញពួកគេរីកចម្រើនដែរ» 

រូបលោកបន្ដថា៖ «ប្រសិនបើកីឡាកររបស់ខ្ញុំ មកប្រាប់ខ្ញុំថា លោកគ្រូ ខ្ញុំមានឱកាសម្ដងប៉ុណ្ណោះក្នុងជីវិតរបស់ខ្ញុំ ក្នុងការទៅលេងនៅក្លិបដែលខ្ញុំចង់លេង ខ្ញុំចង់ចាកចេញ» ៕   

លោក Simeone
Antonie Griezmann
លោក Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]