បរទេស៖ សព្វថ្ងៃនេះ ទូរស័ព្ទ ត្រូវបានស្គាល់និងគេចាត់ទុកថា ជាឧបករណ៍បច្ចេកវិទ្យា ដ៏មានសារសំខាន់យ៉ាងខ្លាំង ក្នុងការភ្ជាប់ទំទាក់ទងគ្នា មិនថានៅទីជិតឬឆ្ងាយ ពីមនុស្សម្នាក់ ទៅកាន់មនុស្សជាច្រើននាក់ទៀត នៅជុំពិភពលោក។

ទន្ទឹមគ្នានឹងនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន តែងតែព្យាយាមធ្វើយ៉ាងណា ឲ្យផលិតផលរបស់ខ្លួន កាន់តែមានគុណភាពល្អឡើងៗ ដូច្នេះហើយបានជាតម្លៃទូរស័ព្ទក្នុងទីផ្សារ ចេះតែកើនឡើង។ បញ្ហាកើនឡើងនៃតម្លៃទូរស័ព្ទនេះ បានផ្តល់ផលវិបាកជាច្រើនទៅដល់មហាជន។

យ៉ាងណាមិញ ក្នុងពេលនេះយើងនឹងបង្ហាញប្រិយមិត្តអ្នកអានគ្រប់គ្នា ឲ្យដឹងពីស្មាតហ្វូនមួយចំនួន ដែលមានគុណភាពល្អៗ និងមានតម្លៃសមរម្យបំផុត ក្នុងពេលបច្ចុប្បន្ន៖ 

ទូរស័ព្ទ The Moto G5 Plus

• RAM មានទំហំ 2GB

• អង្គចងចាំទំហំ 32GB

• មានតម្លៃ ១៩៩ដុល្លារអាមេរិក។ 

ទូរស័ព្ទ The Moto G5 Plus

ទូរស័ព្ទ HTC U11 Life

• ថ្មអាចដំណើរបានយូរ

• គែមទូរស័ព្ទច្របាច់បាន

• កាមេរ៉ាមានគុណភាពខ្ពស់

• មានតម្លៃ ៣៥០ដុល្លារអាមេរិក។ 

ទូរស័ព្ទ HTC U11 Life

ទូរស័ព្ទ Moto E4

• អេក្រង់មានទំហំ ៥អីុញ

• អាចស្កេនក្រយៅដៃ

• ថ្មអាចដំណើរបានយូរ

• មានតម្លៃ ១២៩ដុល្លារអាមេរិក។ 

ទូរស័ព្ទ Moto E4

ទូរស័ព្ទ Asus Zenfone 3 Zoom

• ស្រោបដោយសារធាតុអាលុយមីញ៉ូម

• អេក្រង់មានទំហំ ៥,៥អីុញ

• កាមេរ៉ាមានគុណភាពខ្ពស់

• អាចកាន់ថ្មបានរយៈពេល ២ថ្ងៃពេញ (រាល់ពេលសាកថ្មពេញ)

• មានតម្លៃ ៣៣០ដុល្លារអាមេរិក។ 

ទូរស័ព្ទ Asus Zenfone 3 Zoom

ទូរស័ព្ទ Huawei Honor 8

• មានរាងតូចនិងមានទម្ងន់ស្រាល

• មានកាមេរ៉ាខាងក្រោយចំនួន ២

• អេក្រង់មានពណ៌ស្អាត

• មានតម្លៃ ៤០០ដុល្លារអាមេរិក។ 

ទូរស័ព្ទ Huawei Honor 8

ទូរស័ព្ទ Moto X4

• អាចធន់នឹងការចូលទឹក

• មានកាមេរ៉ាខាងក្រោយចំនួន ២

• មានតម្លៃ ៣៩៩ដុល្លារអាមេរិក។ 

ទូរស័ព្ទ Moto X4

ទូរស័ព្ទ iPhone SE

• មានកម្លាំងខ្លាំងដូច iPhone 6S

• អាចថតវីដេអូលក្ខណៈ 4K

• អាចថតរូបបានល្អ

• មានតម្លៃ ៣៥០ដុល្លារអាមេរិក។ 

ទូរស័ព្ទ iPhone SE

ទូរស័ព្ទ ZTE Blade V8 Pro

• ថ្មអាចដំណើរបានយូរ

• អេក្រង់មានទំហំ ៥,៥អីុញ

• មានកាមេរ៉ាខាងក្រោយចំនួន ២

• មានតម្លៃ ២២៩ដុល្លារអាមេរិក។

ទូរស័ព្ទ ZTE Blade V8 Pro

បញ្ជាក់៖ តម្លៃនេះអាចមានការប្រែប្រួលទៅតាម បណ្តាប្រទេសមួយចំនួន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]