តើកូនអ្នកមានទ្រព្យសម្បត្ដិ និងល្បីឈ្មោះ នឹងបង្ហាញពីសកម្មភាពអ្វីខ្លះរបស់ពួកគេ នៅពេលដែលប្រឡូកចូលក្នុងសង្គម?

ក៏ដូចជានាង ​Alice Ho ដែលជាកូនស្រីមហាសេដ្ឋីកាស៊ីណូហុងកុងលោក Stanley Ho បានមានវត្ដមាននៅក្នុងកម្មវិធីដើរម៉ូត Bal des debutantes (le Bal) ដែលប្រារព្ធឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលនាងបានបង្ហាញពីភាពទាក់ទាញ និងការចាប់អារម្មណ៍មិនធម្មតានោះទេ​ នៅក្នុងចំណោមមុខមហាជន។

នាង ​Alice Ho
នាង ​Alice Ho

តាមរយៈរ៉ូបផាយដែលជាម៉ាក Dior នាង Alice Ho មានវ័យ១៨ឆ្នាំរូបនេះ បានក្លាយជាមនុស្សដ៏ចាប់អារម្មណ៍ម្នាក់ក្នុងកម្មវិធីនេះ ហើយនាងក៏ជាជនជាតិចិនតែម្នាក់ ដែលត្រូវបានអញ្ជើញមកចូលរួមនៅក្នុង le Bal នេះ អមដំណើរជាមួយនឹងអ្នកម្ដាយនាង Angela Leong។ អ្វីដែលកាន់តែចាប់អារម្មណ៍ពីនាងនោះគឺ នាងបានឡើងបង្ហាញពីសមត្ថភាពជំនាញភាសា ដូចជានាងចេះនិយាយភាសាចិនកាតាំង, ចិនកុកងឺ, បារាំង និងជប៉ុនផងដែរ ដែលនេះអាចនិយាយថា នាងមានទាំងរូបសម្រស់ និងខួរក្បាលដ៏ឆ្លាតវៃ។

គួរឲ្យដឹងថា Alice Ho គឺជាកូនពៅ ក្នុងចំណោមបងប្អូនទាំង ១៧នាក់របស់នាង ដែលនាងត្រូវបានឪពុកនាងនិយាយថា នាងជាកូនដ៏ស្រស់ស្អាតជាងគេ ហើយសព្វថ្ងៃនេះ នាងកំពុងតែសិក្សាផ្នែកគណិតវិជ្ជា និងវិទ្យាសាស្ដ្រកំព្យូទ័រ នៅឯវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋម៉ាសាឈូសិតដ៏ល្បីល្បាញ។

ទស្សនារូបភាពរបស់នាង Alice Ho ខាងក្រោមទាំងអស់គ្នា៖

នាង Alice Ho
នាង Alice Ho
នាង Alice Ho
នាង Alice Ho និងអ្នកចូលរួម
នាង Alice Ho
នាង Alice Ho
នាង Alice Ho និងអ្នកចូលរួម
នាង Alice Ho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]