មនុស្សមិនតិចនាក់ទេ ដែលតែងតែមើលរំលង នូវសម្រស់ប្រអប់ដៃរបស់ខ្លួន។ អ្នកខ្លះមុខមាត់ស្អាតបាត តែកុំមើលដៃឱ្យសោះ លើសយាយចាស់ទៅទៀត ខ្មៅក៏ខ្មៅ ជ្រួញក៏ជ្រួញ ហើយឡើងប៉ោងសសៃដៃទៀត។

បើទោះជា ការប្រើប្រាស់ផលិតផលគីមី អាចជួយអ្នកបានក៏ពិតមែន ​តែបានត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ ហើយក៏មានជាតិកាត់ច្រើន ដែលអាចប៉ះពាល់ដល់ស្បែកប្រអប់ដៃរបស់អ្នក នៅថ្ងៃអនាគតបានផងដែរ។

ដោយយល់ឃើញពីផលលំបាក នៃការប្រើប្រាស់ផលិតផលគីមីទាំងនេះហើយ បានជាថ្ងៃនេះយើងនឹងលើកឡើង វិធីធ្វើស្ក្រាប់ម៉ាស្សាប្រអប់ដៃបែបធម្មជាតិ ងាយៗដោយប្រើគ្រឿងផ្សំ ពីផ្ទះបាយស្រួលរកតែប៉ុន្មាន មុខនេះតែប៉ុណ្ណោះ។

តោះ! មកតាមដានវិធីធ្វើទាំងអស់គ្នា៖

វិធីធ្វើស្ក្រាប់ម៉ាស្សាប្រអប់ដៃបែបធម្មជាតិ ងាយៗដោយប្រើគ្រឿងផ្សំពីផ្ទះបាយស្រួលរកតែប៉ុន្មាននេះតែប៉ុណ្ណោះ

# វិធីធ្វើក្រែមម៉ាស្សាប្រអប់ដៃ

គ្រឿងផ្សំរួមមាន៖

- ប្រេងដូង ១ស្លាបព្រា

- ទឹកឃ្មុំ ២ស្លាបព្រា

- ទឹកក្រូចឆ្មារសម្បកលឿង ១ស្លាបព្រា (ប្រើក្រូចឆ្មារធម្មតាក៏បាន តែក្រូចឆ្មារសម្បកលឿងមានប្រសិទ្ធភាពជាង ដែលអាចរកទិញបាននៅផ្សារទំនើប)

- អំបិលសមុទ្រ ១ភាគ ៤ពែង (អំបិលក្រួស)

- ស្ករសពណ៌ត្នោត ១ភាគ ៤ពែង ​(ឬប្រើស្ករសធម្មតាក៏បាន)

គ្រឿងផ្សំទឹកក្រូចឆ្មារសម្បកលឿង ​ប្រេងដូង ​ ទឹកឃ្មុំ
អំបិលសមុទ្រ ១ភាគ ៤ពែង (អំបិលក្រួស)
ស្ករសពណ៌ត្នោត ១ ភាគ ៤ពែង ​(ឬប្រើស្ករសធម្មតាក៏បាន)

ការអនុវត្តន៍៖

- យកចានមួយលាយ ទឹកឃ្មុំ និងប្រេងដូង កូរចូលគ្នាឱ្យសព្វ។  

យកចានមួយលាយ ទឹកឃ្មុំ និងប្រេងដូង កូរចូលគ្នាឱ្យសព្វ

- បន្ទាប់មក យកចានមួយទៀត ដាក់អំបិលក្រួស ស្ករស និងទឹកក្រូចឆ្មារសម្បកលឿង កិន ឬបុកបញ្ចូលគ្នាឱ្យហ្មត់ សឹមយកទៅលាយជាមួយចានដែលលាយទឹកឃ្មុំ និងប្រេងដូង។

- ជាចុងក្រោយ កូរល្បាយទាំងនេះបញ្ចូលគ្នាឱ្យសព្វ សឹមផ្ទេរទុកនៅក្នុងកែវ ឬក្រឡបិទមាត់ជិត សម្រាប់ប្រើប្រាស់នៅពេលក្រោយ។

បន្ទាប់មក យកចានមួយទៀត ដាក់អំបិលក្រួស ស្ករស និងទឹកក្រូចឆ្មារសម្បកលឿង កិន ឬបុកបញ្ចូលគ្នាឱ្យហ្មត់ សឹមយកទៅលាយជាមួយចានដែលលាយទឹកឃ្មុំ និងប្រេងដូង

វិធីប្រើប្រាស់

- យកល្បាយក្រែមអំបិលនោះ ក្នុងបរិមាណសមល្មមមកលាប ហើយម៉ាស្សាលើប្រអប់ដៃឱ្យបាន ៣០ ទៅ ៦០វិនាទី ដោយឈ្លីនៅក្នុងចង្អូរម្រាមដៃបន្ថែមផង។

យកល្បាយក្រែមអំបិលនោះ ក្នុងបរិមាណសមល្មមមកលាប ហើយម៉ាស្សាលើប្រអប់ដៃឱ្យបាន ៣០ ទៅ ៦០វិនាទី ដោយឈ្លីនៅក្នុងចង្អូរម្រាមដៃបន្ថែមផង

- បន្ទាប់មក សឹមលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ រួចជូតឱ្យស្ងួត។ សារធាតុប្រេង ពីប្រេងដូង នឹងធ្វើឱ្យប្រអប់ដៃរបស់អ្នកមានសំណើម តែប្រសិនជាដៃរបស់អ្នកនៅស្ងួត និងគ្មានសំណើមគ្រប់គ្រាន់នោះទេ អ្នកអាចយកប្រេងដូងមកលាបបន្ថែមបានផងដែរ។

- អ្នកអាចអនុវត្ត វិធីបែបនេះ ១ ទៅ ២ដងក្នុងមួយសប្តាហ៍ ដើម្បីបង្កើនប្រសិទ្ធភាព។

ប្រសិនជាដៃរបស់អ្នកនៅស្ងួត និងគ្មានសំណើមគ្រប់គ្រាន់នោះទេ អ្នកអាចយកប្រេងដូងមកលាបបន្ថែមបានផងដែរ

# គុណប្រយោជន៍

ក្រែមស្ក្រាប់ម៉ាស្សាប្រអប់ដៃមួយនេះ នឹងអាចជួយធ្វើឱ្យប្រអប់ដៃរបស់អ្នក ស ទន់រលោង ម៉ដ្ឋខៃ អស់បញ្ហាស្បែកក្រិន ខ្មៅ ជ្រីវជ្រួញ និងបែកសសៃ នោះក៏ដោយសារតែឥទ្ធិពលនៃគ្រឿងផ្សំធម្មជាតិអស់ទាំងនោះ ដែលមានគុណប្រយោជន៍ដូចជា៖

- ប្រេងដូង៖ ជួយផ្តល់សំណើម ប្រឆាំងនឹងមេរោគបាក់តេរី វីរុស ផ្សិត ជាពិសេសជួយធ្វើឱ្យស្បែករបស់អ្នកទន់ល្មើយដូចស្បែកកូនក្មេងផងដែរ។

- ទឹកឃ្មុំ៖ ជួយធ្វើឱ្យស្បែកដៃរបស់អ្នកទន់ រលោង ម៉ដ្ឋខៃ ដែលអ្នកណាៗក៏ដឹងដែរថា ទឹកឃ្មុំគឺជាអាថ៌កំបាំងគ្រឿងផ្សំចម្បង សម្រាប់ថែរក្សាសម្រស់ដ៏សំខាន់មួយដែលមិនអាចខ្វះបាន។

- អំបិល និងស្ករស៖ ទាំងអំបិល និងស្ករស គឺជាគ្រឿងផ្សំ ដែលមានប្រយោជន៍ដ៏អស្ចារ្យ អាចយកមកម៉ាស្សាជម្រុះកោសិកាស្បែកដែលចាស់ ងាប់ និងខូចចោល។

- ក្រូចឆ្មារសម្បកលឿង(ក្រូចឆ្មារ)៖ អាចជួយធ្វើឱ្យស្បែកដៃរបស់អ្នក ភ្លឺ រលោង ថែមទាំងអាចបំបាត់ក្លិនមិនល្អពីប្រអប់ដៃផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]