ភ្នំពេញ៖ អ្នកចាំទីរបស់ក្លិបបឹងកេត កីឡាករ ស៊ូ យ៉ាទី បានរងរបួសផែ្នកក្រោមពោះខាងស្ដាំ ធ្ងន់ធ្ងរ អំឡុងការប្រកួតដែល បឹងកេត ចាញ់ក្រុមមកពីប្រទេសវៀតណាម Sanna Khan Hoa BVN FC ដោយលទ្ធផល ៥-១ (សរុបទាំង២ជើង ៩-៥) ធើ្វឲ្យក្រុមតំណាងប្រទេសកម្ពុជា នេះ ធ្លាក់ចេញពីពានរង្វាន់ TMCC 2017។

បន្ទាប់ពីរងរបួសអំឡុងតង់ទី១ ភ្លាមៗនោះ ក្រុមគ្រូពេទ្យក៏ដឹក យ៉ាទី ទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យមើលស្ថានភាពរបួស។ បន្ទាប់ពីសម្រាកមន្ទីរពេទ្យអស់រយៈពេល ២ ៣ថៃ្ងកន្លងមក អាការៈរបួសរបស់ អ្នកចាំទីជម្រើសជាតិនេះ បានធូរស្រាលច្រើនហើយ ប៉ុន្តែទាមទារការសម្រាកឲ្យបានច្រើន។  

ស៊ូ យ៉ាទី​ របួស

យ៉ាងណាមិញ កាលពីប៉ុន្មាននាទីមុននេះ ស៊ូ យ៉ាទី បានបង្ហោះរូបភាពមួយសន្លឹក នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីរបួសនៅក្រោមពោះ ខាងស្ដាំរបស់គេ មើលទៅពិតជាមានសភាពធ្ងន់ធ្ងរមែន ហើយថែមទាំងសរសេរនូវសារខ្លីមួយថា ៖

«ទោះបីខ្ញុំឈឺមែនពិតតែខ្ញុំមិនមែនឈឺមុខរបួលរបស់ខ្ញុំនោះទេ...គឺខ្ញុំឈឺស្តាយការប្រកួតរបស់ខ្ញុំដែលមិនបាននៅជួយក្រុមរបស់ខ្ញុំ....ពិតជាសោកស្តាយណាស់.....»។

ក្នុងការបង្ហោះនោះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានធើ្វការបញ្ចេញមតិិ (Comment) ជូនពរឲ្យអតីតអ្នកចាំទីរបស់ក្រុម ភ្នំពេញក្រោនរូបនេះ ឆាប់ជា និងវិលមកចូលជួយក្រុមវិញក្នុងពេលឆាប់ៗវិញផងដែរ ៕  

ស៊ូ​ យ៉ាទី បង្ហោះរូបភាពរបួសរបស់ខ្លួន
ស៊ូ​ យ៉ាទី
ស៊ូ​ យ៉ាទី
ស៊ូ​ យ៉ាទី
ស៊ូ យ៉ាទី​ របួស
ស៊ូ យ៉ាទី​ របួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]