(ភ្នំពេញ)៖ តារាសម្ដែងស្រីញញឹមស្រស់ មាន សូនីតា ត្រូវបានដឹងថា នាងគឺជារាជនីក្រមាដ៏ស្រស់ម្នាក់គត់ ប្រចាំប្រទេសកម្ពុជា ដែលមានសមត្ថភាពអាចច្នៃម៉ូដក្រមា ស្អាតៗ និង ពោរពេញដោយផាសុកភាព សម្រាប់បម្រើចិត្តមនុស្សគ្រប់វ័យ ខណៈកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ គឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៤ឆ្នាំ របស់តារាសម្ដែង អ្នកនាង សារាយ សក្ខណា ហើយរាជនីក្រមាស្រស់ មាន សូនីតា ក៏បានកែច្នៃម៉ូដអាវ ចេញពីក្រមាខ្មែរ យ៉ាងស្រស់ស្អាត ជូនទៅដល់ អ្នកនាង សារាយ សក្ខណា និងស្វាមី ដែលត្រូវជាមិត្តភក្តិរបស់ខ្លួនទៀតផង។

អ្នកនាង សារាយ សក្ខណា ក៏បានសរសេរនៅលើគណនីហ្វេសប៊ុក ដោយបានធ្វើការអរគុណទៅដល់ មាន សូនីតា ថា «Thank you so much my beautiful Fri for cute family set. I really love» ដែលមានន័យជាភាសាខ្មែរថា «អរគុណមិត្តភក្ដិសំឡាញ់ សម្រាប់ការធ្វើម៉ូដឈុតអាវគ្រួសារ មួយឈុតនេះ។ ខ្ញុំពិតជាមានការពេញចិត្ត ជាមួយនឹងការច្នៃម៉ូដមួយនេះ ខ្លាំងណាស់»។

គួរឲ្យដឹងថា រាជនីក្រមា មាន សូនីតា មិនត្រឹមតែជាតារាសម្ដែង ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសកម្ពុជានោះទេ នាងថែមទាំងបើកមុខរបរ លក់សម្លៀកបំពាក់ ដែលច្នៃឡើងពីក្រមាខ្មែរស្អាតៗ ត្បាញដោយស្នាដៃខ្មែរ និង បានដាក់លក់នៅហាងផ្ទាល់ខ្លួន ដែលមានឈ្មោះថា «ស្រឡាញ់ហោស៍» ភាសាអង់គ្លេសមានន័យថា «ផ្ទះស្រឡាញ់»។ ដូច្នេះហើយ ទើបបានជាមហាជន ដាក់រហស្សនាមឲ្យតារាញញឹម ស្រស់រូបនេះថា ជា«រាជនីក្រមា» បែបនេះ៕

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
មាន សូនីតា
មាន សូនីតា
មាន សូនីតា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា